Connect with us

ព័ត៌មានជាតិ

អាចារ្យខ្មែរជាង១ម៉ឺននាក់ទទួលការ​បណ្តុះបណ្តាល​ទូទាំងប្រទេស

បានផុស

នៅ

គិតត្រឹមឆ្នាំ២០២១នេះ ក្រសួងធម្មការ និងសាសនាបានបណ្តុះបណ្តាលអាចារ្យ អាចាររិនីខ្មែរបានប្រមាណជាង១ម៉ឺននាក់នៅទូទាំងប្រទេស។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានឱ្យដឹងថា ក្រសួងបានបណ្តុះបណ្តាលអាចារ្យនិងអាចារិនីបានចំនួន ១០ ៧៧០ នាក់ក្នុងនោះមានព្រះសង្ឃចំនួន ៦១ អង្គ និងអាចារិនីចំនួន ១៤៦ នាក់ ដោយចាប់ផ្តើមបណ្តុះបណ្តាលលើកទី១ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០២១សរុបចំនួន៣៦វគ្គ។ វគ្គទី៣៦នេះមាន​រយៈពេល​ ៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ មានសិក្ខាកាមអាចារ្យចូលរួមទាំងអស់ចំនួន ៩៨ រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា សម្រាប់ឆ្នាំ២០២១នេះ ក្រសួងបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣៦ តាមប្រព័ន្ធអនឡាញ(ហ្សូម)ដោយសារតែបញ្ហាជំងឺកូវីដ១៩។ ការបើកវគ្គបណ្តុះបណ្តាលដល់អាចារ្យនេះដើម្បីឱ្យពួកគាត់មានការទទួលខុសត្រូវ និងរក្សាបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គង ប្រកាន់បក្សពួកដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ-អាចារិនីខ្មែរ។

លោកបានបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះដើម្បីឱ្យពួកគាត់បំពេញតួនាទីឲ្យបានល្អប្រសើរ សក្តិសមជាអ្នកដឹកនាំកិច្ចពិធី អ្នកបង្ហាត់បង្រៀនអ្នកពន្យល់បង្ហាញ និងជាបុគ្គលដែលគួរគោរព និងចូលរួមក្នុងការថែរក្សានូវកេរ្តិ៍មរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធ-សាសនាឲ្យបានថ្កុំថ្កើងរុងរឿង។

គួរបញ្ជាក់ថា ឆ្នាំ២០២០មានអាចារ្យ អាចារិនីចំនួន១៦៩៦៧នាក់ នៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម