ព័ត៌មានជាតិ
កម្ពុជាមានតំបន់ផ្កាថ្មក្នុងដែនសមុទ្រជិត ៣ ពាន់ហិកតា
លោក នេត្រ ភក្ត្រា រដ្ឋលេខានិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាមានតំបន់ផ្កាថ្មក្នុងដែនសមុទ្ររបស់ខ្លួនទំហំជិត៣ពាន់ហិកតានៅក្នុងខេត្តជាប់សមុទ្រចំនួន៤។
យោងតាមរបាយការណ៍ស្ថានភាពបរិស្ថាន និងសេដ្ឋកិច្ចសង្គមតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី២ឆ្នាំ២០០៧ កម្ពុជាមានតំបន់ផ្កាថ្មនៅក្នុងដែនសមុទ្ររបស់ខ្លួនទំហំ ២៨០៦ ហិកតាក្នុងនោះខេត្តកែបមានទំហំ ៥២,៥ ហិកតា ខេត្តកំពតមានទំហំ ៩៥៣ ហិកតា ខេត្តព្រះសីហនុមានទំហំ ១១៩៨ ហិកតា និងខេត្តកោះកុងមានទំហំ ៦០២ ហិកតា។
លោក នេត្រ ភក្ត្រា ទិន្នន័យនេះអាចមានការកើនឡើងទៀត ព្រោះមានតំបន់មួយចំនួនមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយពីវត្តមានផ្កាថ្មនេះនៅឡើយទេ។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ នៅខេត្តព្រះសីហនុនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះក្រោមប្រធានបទ«បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រមនុស្ស និងសេដ្ឋកិច្ច»៕
អត្ថបទ៖ សំអឿន





-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?