ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ (អាគារភ្លោះឆៃណាថោន) ដែលមានទីតាំងស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។

បច្ចុប្បន្ននេះ អាជីវកម្មសណ្ឋាគារ ខុនដូ សំណង់ខ្ពស់ៗជាច្រើន បានរីកដុះដាលយ៉ាងឆាប់រហ័ស បើទោះបីជាក្នុងដំណាក់កាលកូវីដ១៩ ដែលអាជីវកម្មទាំងនោះបានបម្រើឱ្យ វិស័យទេសចរស្នាក់នៅ និងកម្សាន្ត បានផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា រួមចំណែក អភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើឱ្យមាន ស្ថិរភាពនយោបាយ សន្ដិសុខ និងសន្តិភាព ធានាបានសន្ដិសុខស្បៀង និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការជួយសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕





អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត