ព័ត៌មានជាតិ
ចុចឈ្មោះអតីតអភិបាលខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធការកាប់ទន្រ្ទានព្រៃលិចទឹក
ប្រមុខរដ្ឋាភិបាលមានការសោកស្តាយ និងព្រមទទួលការតិះទៀនពីមជ្ឍដ្ឋាននានាលើការចន្លោះប្រហោង ការបង្ក្រាបអ្នកដែលពាក់ព័ន្ធការកាប់រានព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបពីមន្រ្តីថ្នាក់ខេត្ត និងពលរដ្ឋមួយចំនួន។
ក្នុងសារសម្លេងនៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំជាបន្ទាន់ជាមួយក្រងសួងពាក់ព័ន្ធមានក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប និងផ្នែកពាក់ព័ន្ធនានាមានក្រសួងទំនាក់រដ្ឋសភា និងព្រិទ្ធសភា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងចាត់វិធានការជាបន្ទាន់ដោយគ្មានការពន្យាពេលនោះទេ។

សម្តេចបានចេញបញ្ជាដកយកត្រឡប់មកវិញទាំងអស់ដីទាំងឡាយដែលកាប់រួចទៅហើយ។
ប្រមុខរដ្ឋាភិបាលក៏បានញ្ជាក់ ឮថាអតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបផុតអណ្ណតិបានកាន់កាប់ដីព្រៃលិចទឹកប្រហែល ២០០០ ហិកតា ទោះបីថ្នាក់ណាក៏ដោយ ត្រូវប្រមូលដីនោះមកវិញទាំងអស់។
សម្តេចបានព្រមានយ៉ាងដូច្នេះថា អ្នកប្រព្រឹត្តិត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់ដោយខានមិនបាន។ មន្រ្តីដែលជាប់ពាក់ព័ន្ធត្រូវចេញសារភាពជាបន្ទាន់ ដើម្បីអាចទទួលការបន្ធូរបន្ថយទោស បើមិនអីចឹងទេអាចប្រឈមការចាប់ខ្លួននិងការរឹបអូសទ្រព្យសម្បត្តិដីធ្លី ដែលពាក់ព័ន្ធបទល្មើស។
សម្តេចបានថ្លែងថា ការទន្រ្ទានកាន់កាប់ព្រៃលិចទឹកយ៉ាងអានាធិបតេយ្យនេះ មិនអាចអត់អោនបានទេ សម្រាប់មន្រ្តីដែលគ្រប់គ្រងដែនដីជាខេត្ត ជាស្រុកដែលចូលពាក់ព័ន្ធកាប់ទន្រ្ទាននៅទីនោះ។ ពលរដ្ឋក៏ដូចគ្នាមិនអាចកាត់ទន្រ្ទានដីលិចទឹក។ ដូច្នេះដើម្បីការពារបឹងទន្លេសាបដែលកំពុងរងគ្រោះស្រាប់ដោយសារគោករាក់ និងការកាប់បំផ្លាញដោយជនល្មើសទៅហើយនោះ។

សម្តេចឲ្យនាយឧត្ដមសេនីយ៍សៅ សុខា ត្រូវធ្វើសកម្មភាពដឹកនាំកម្លាំងទាំងថ្មើរជើង ផ្លូវទឹក និងឧទ្ធម្ភាគចក្រ ទៅលើប្រតិបត្តិដើម្បីរក្សាការពារតំបន់ព្រៃលិចទឹកនេះ។ ជាមួយគ្នានេះក៏បានដាក់បទបញ្ជាឲ្យលោកឱម យ៉ិនទៀង ដឹកនាំកម្លាំងភេរវកម្ម ដើម្បីស្រាវជ្រាវរកមន្រ្តីណាពាក់ព័ន្ធ ដើម្បីនាំទៅកាត់ទោស។
សម្តេចបានបញ្ជាក់ថា គ្មានពេលវេលាអប់រំច្រើនសម្រាប់អ្នកបំពានទៀតទេ ដោយត្រូវធ្វើការភ្លាមៗដោយគ្មានការពន្យារពេល។ សម្តេចបានបញ្ជាឲ្យអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ទប់ស្កាត់ការកាប់រានព្រៃលិចទឹក ហើយត្រូវគ្រប់គ្រងដីដែលបានកាន់កាប់រួចហើយ។ អាជ្ញាធរខេត្តត្រូវប្រើឲ្យអស់ដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវទទួលខុសត្រូវ រួមជាមួយមន្រ្តីពាក់ព័ន្ធដើម្បីធ្វើការបង្រ្កាប ដោយគ្មានពេលវេលាធ្វើការអប់រំបន្ថែមនោះទេ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏មិនអនុញ្ញាតឲ្យបង្កបង្កើនផលដីដែលដកហូតនោះទេ។ ត្រូវដកមកវិញទាំងអស់ មិនឲ្យមានការបង្កបង្កើនផល ហើយព្រៃដែលរិបអូសបានត្រូវដាំកូនឈើឡើងវិញ ដើម្បីរក្សាទុកជាតំបន់ត្រីពង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់