ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា មានការកើនឡើងគួរឲ្យកត់សម្គាល់
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសទាំងពីរ កាន់តែរីកចម្រើនថែមទៀត។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ខណៈពេលដែលលោកបានចូលរួមនៅក្នុងវេទិកា The 6th India-CLMV Business Conclave 2020 តាមរយៈប្រព័ន្ធវីដេអូអនឡាញកាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។

លោកបានបន្តថា ជាក់ស្តែងនៅឆ្នាំ២០១៩តម្លៃពាណិជ្ជកម្មទ្វេ ភាគីរវាងកម្ពុជានិងឥណ្ឌាមានចំនួន ២៥៦ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញផលិតផលកសិកម្មទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លានដុល្លារ និងនាំចូលផលិតវេជ្ជសាស្ត្រពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៩១,៥៩ លានដុល្លារ។ លោក ឈួន ដារ៉ា បានបន្ថែមទៀតថា«ខ្ញុំសូមសម្ដែងការស្វាគមន៍ ចំពោះវិនិយោគិនឥណ្ឌា ចូលមកវិនិយោគនៅកម្ពុជា ដោយធានាជូននូវបរិយាកាសធុរកិច្ចល្អ និងជួយជំរុញគ្រប់វិស័យ ដែលវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យា អប់រំ ម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន»។


ពាក់ព័ន្ធនឹងវេទិកាវិញលោក រដ្ឋលេខាធិការបានថ្លែងអំណរគុណជូនចំពោះភាគីឥណ្ឌាដែលបានអញ្ជើញភាគីកម្ពុជាចូលរួមក្នុងវេទិកា The 6th India-CLMV Business Conclave 2020 ដែលធ្វើឡើងនៅប្រទេសឥណ្ឌា ព្រោះនេះគឺជាលើទី១ ដែល India-CLMV Business Conclave ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេស CLMV និងឥណ្ឌាក្នុងការធ្វើវេទិកាដ៏សំខាន់នេះឆ្ពោះទៅមុខ ទោះបីមានការរីករាលដាលនៃជំងឺ Covid -19 ទូទាំងពិភពលោកក៏ដោយ។ លោកបានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និង ប្រទេសជាសមាជិក CLMV ពិតជាអាចឲ្យកម្ពុជាឆក់យកឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព រវាងប្រទេស និងប្រទេស ព្រមទាំងតំបន់ទាំងមូល ផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ គម្រោងវិនិយោគក្រុមហ៊ុនចំនួន៥ មានទុនវិនិយោគជាង ១០០លានដុល្លារអាមេរិក នៅកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ