ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ជួបជាមួយក្រុមអ្នករត់ម៉ូតូកង់បី ៤០០ នាក់
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច រ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជាចំនួន ៤០០ នាក់ នៅសាលាដុនបូស្កូ មានទីតាំងនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក គួច ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមនាពេលនេះ និងជូនពរឱ្យរកទទួលទានមានបានទាំងអស់គ្នា ព្រមទាំងចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត។
លោកអភិបាលខេត្តបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមានរីកចម្រើន មកដល់បច្ចុប្បន្ននេះ បង្កើតបានការងារជូនបង ពិសេសយុវជនមានការងារ បង្កើនចំណូល កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។

ជាក់ស្តែងនៅខេត្តព្រះសីហនុ សម្តេចតេជោបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ណភាព និងបរិស្ថានល្អ។ ហើយការអភិវឌ្ឍទាំងនេះ គឺជួយបង្កើតការ ងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូកង់បី និងរឺម៉កសន្តិភាពដែរទទួលបានលទ្ធផលល្អដូចថ្ងៃនេះ។

ជាមួយគ្នានេះផងដែរលោក អភិបាលខេត្ត បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បី និងរ៉ឺម៉កសន្តិភាពទាំងអស់សូមជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចនៅតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា។
លោកអភិបាលខេត្តក៏ អំនាវពាវដល់បងប្អូន រត់ម៉ូតូឌុប និងម៉ូតូកង់បី ប្រសិនបើមានករណីភ្ញៀវមានការជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ហើយការប្រគល់នេះ ជាទង្វើល្អ ស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង៕

អត្ថបទៈ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ