Connect with us

ព័ត៌មានជាតិ

គណបក្សហ្វ៊ុនស៊ិនប៉ិច ចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំពិធី​កាន់មរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ

បានផុស

នៅ

គណបក្សហ្វ៊ុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំពិធី​កាន់មរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។

សូមជម្រាបថា គណបក្សហ្វ៊ុនស៊ិនប៉ិច​ បានចេញលិខិតទូលថ្វាយ និងជូនដំណឹង សម្ដេចក្រុមព្រះនរោត្ត រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាង​សោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេស បារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោ​គាពាធ។

នៅក្នុងសេចក្ដីណែនាំខាងលើនេះ បានបញ្ជាក់ថា​ «សូមសហជីវិន-សហជីវិនី មេត្តារៀបចំនូវពិធីបុណ្យទក្ខិ​ណានុ​ប្បទាន តាមប្រពៃណីសាសនាឲ្យបានសមរម្យ ដោយមានតាំងនូវព្រះឆាយាលក្ខណ៍ សម្ដេចក្រុមព្រះ ព្រះប្រធាន នៅតាម​ទីស្នាក់ការគណបក្សរាជធានី-ខេត្តរៀងៗខ្លួន ដើម្បីថ្វាយព្រះល័យ និងឧទ្ធិសព្រះមហាកុសល ថ្វាយ​សម្ដេចក្រុមព្រះ ព្រះប្រធាន នៃយើង»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម