ព័ត៌មានជាតិ
យុទ្ធនាការដោះស្រាយទំនាស់ នៅខេត្តកំពង់ឆ្នាំង បិទបញ្ចប់ជាមួយលទ្ធផលគាប់ប្រសើរ
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសបិទបញ្ចប់យុទ្ធនាការដោះស្រាយទំនាស់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្រោយពីទទួលបានអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា អាជ្ញាធរខេត្ត បានចាត់ឱ្យ អភិបាលរងខេត្ត និងមន្ត្រីជំនាញចុះដោះស្រាយទំនាស់ និងសំណួមនានារបស់ប្រជាពលរដ្ឋ ទាំង ៨ ស្រុកក្រុង ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដែលគិតមកដល់ពេលនេះ បានដោះស្រាយចំនួន ៥៣៣ ករណី ក្នុងចំណោមទំនាស់ និងសំណូមពរចំនួន ៧១៦ករណី។

លោក ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់ថារាល់សំណុំរឿង និងសំណូមពររបស់ប្រជាពលរដ្ឋនៅ ស្រុក-ក្រុងផ្សេង ទៀត ដែលនៅសល់ នឹងលើកយកមកដាក់ពិភាក្សាគ្នានៅថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខនេះ ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៕
អត្ថបទៈ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?