ព័ត៌មានជាតិ
ព្រះរាជបុត្រទាំង២ ព្រះអង្គ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុប្រសូត និងសោយព្រះទិវង្គត ក្នុងខែដូចគ្នា
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រាបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
សម្តេចរាជបុត្រីព្រះរៀម ព្រះប្រសូតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៤៣ ចំណែក សម្តេចក្រុមព្រះ ព្រះប្រសូតនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ១៩៤៤។
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី អតីតឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយទីវង្គតក្នុងព្រះជន្មាយុ ៧៦ ព្រះវស្សា នៅមន្ទីរពេទ្យនៅទីក្រុងបាងកកប្រទេសថៃ នៅវេលាម៉ោង ១២ កន្លះថ្ងៃត្រង់ នៅថ្ងៃចន្ទទី ១៨ វិច្ឆិកា ឆ្នាំ ២០១៩ ដោយរោគាពាធ។
ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់