Connect with us

ព័ត៌មានជាតិ

កម្ពុជា​ដាក់​គោល​ដៅ ​បញ្ចប់​ការងារ​បោស​សម្អាត​មីន ​ត្រឹម​ឆ្នាំ ២០២៥

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានទទួលជួបពិភាក្សាការងារពាក់ព័ន្ធ និងវិស័យមីននៅកម្ពុជា ជាមួយលោក YOSHIOKA Yoshito ប្រធានអង្គការ JMAS ប្រចាំកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ។

នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាជន និងប្រទេសកម្ពុជា ដែលក្នុងនោះជប៉ុនបានចូលរួមយ៉ាងសកម្មដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីសម្រាប់បង្កបង្កើនផល ជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលសម្រេចបាននៃការងារបោសសម្អាតមីន បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ការងារបោសសម្អាតមីនជាការងារអាទិភាពមួយក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ ២០២៥ ដូចមាន ចែង ក្នុងផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ព្រមទាំងបាននិងកំពុងខិតខំរិះរកនូវវិធីសាស្រ្តកាត់បន្ថយផ្ទៃដី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ធនធានបោសសម្អាតមីន ដោយសហការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។

លោកបានជំរុញឲ្យអង្គការ JMAS បន្តគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដោយត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

លោក YOSHIOKA Yoshito ប្រធានអង្គការ JMAS ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចគាំទ្រដល់អង្គការ JMAS ចាប់តាំងពីឆ្នាំ ២០០៦ លើការងារសកម្មភាពមីនមនុស្សធម៌ នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង ដោយសហការយ៉ាងជិតស្និទ្ធិជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។

លោកបានបន្តលើកឡើងថា អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម