Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការចូលទិវង្គតរបស់សម្តេចក្រុមព្រះ ជាការបាត់បង់ឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ឆ្នើមមួយព្រះអង្គ

បានផុស

នៅ

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដែលជាគណៈកម្មការទី៧ នៃរដ្ឋសភា និងអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានចូលរួមរំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។ ជាមួយនឹងការចូលរួមរំលែកទុក្ខនេះ លោកហ៊ុន ម៉ាលី ក៏បានចាត់ទុកការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះនេះ ថាជាការបាត់បង់ឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ឆ្នើមមួយព្រះអង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃចន្ទនេះ លោក ហ៊ុន ម៉ានី បានសរសេរដូច្នេះថា៖«ទូលព្រះបង្គំ សូមសម្តែងនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ចំពោះការយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាធារណរដ្ឋបារាំង»។

លោកបានបន្តទៀតថា៖«ក្នុងបរិយាកាសដ៏សែនវិយោគនេះ ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមសម្តែងនូវសាមានចិត្តថ្វាយសម្តេចព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ចំពោះការបាត់បង់ព្រះស្វាមី ព្រះបិតា និងព្រះអយ្យកោ និងជាឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ឆ្នើមមួយព្រះអង្គ។ ទូលបង្គំ សូមបួងសួងឧទ្ទិសព្រះមហារាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធ សម្តេចក្រុមព្រះ សូមព្រះអង្គបានយោនយោគកំណើតក្នុងឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបជូនថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង៣ និង៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ។ ទ្រង់ជាព្រះរាជបុត្រានៃព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ  និងអ្នកម្នាង ផាត់ កាញ៉ុល នាដការីនៃរបាំព្រះរាជទ្រព្យ។

គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ឱ្យដឹងថា ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៩ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ២០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ២៣ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម