ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេស ០៤ កន្លែង មានរោងចក្រ ២២ កំពុងដំំណើរការ
ខេត្តបន្ទាយមានជ័យ បានទាក់ទាញការវិនិយោគតាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យកម្ពុជាថ្មីដឹងថា ទូទាំងខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេស ០៤ កន្លែង។ តំបន់សេដ្ឋកិច្ចពិសេសទាំង ០៤ កន្លែង មានតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី និងសួនឧស្សាហម្ម ស៊ីសុផុន អ៉ិនដាសស្រ្ទៀលផាក។
លោក លី សារី បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសទាំង ០៤ កន្លែង មានរោងចក្រ ២២ កំពុងដំណើរការ ដោយប្រើប្រាស់កម្មករសរុបជាង ១ ម៉ឺននាក់។
បើតាមលោក លី សារី ក្រុមហ៊ុនដែលបោះទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យភាគច្រើនជាក្រុមហ៊ុនបរទេសមានដូចជា ក្រុមហ៊ុនថៃ ជប៉ុន និងចិន។
លោក ហាយ សំណាង នាយកទីចាត់ការផែនការវិនិយោគខេត្តបន្ទាយមានជ័យបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងនាមអាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់សម្របសម្រួលធ្វើយ៉ាងណាជំរុញឲ្យអ្នកវិនិយោគមកបណ្តាក់ទុនបង្កើតរោងចក្រកាន់តែច្រើន ដើម្បីបង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគ។
មន្រ្តីទទួលបន្ទុកផ្នែកវិនិយោគខេត្តរូបនេះបានបញ្ជាក់ថា ការវិនិយោគនៅក្នុងតំបន់ពិសេសទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល និងការអនុគ្រោះផ្សេងៗដើម្បីទាក់ទាញអ្នកវិនិយោគបរទេសទៅបណ្ដាក់ទុន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»