ព័ត៌មានជាតិ
សម្ដេចតេជោ អនុវត្តអភិក្រមវះកាត់ ចេញបញ្ជាឱ្យចាប់ខ្លួនមន្ត្រីខិលខូច ដាក់ទោសតាមច្បាប់ ករណីទន្ទ្រានដីព្រៃលិចទឹក បឹងទន្លេសាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០ ២១ បានចេញបទបញ្ជាអនុវត្តអភិក្រម វះកាត់ យ៉ាងម៉ឺងម៉ាត់ ទៅលើមន្ត្រីខិល ខូចដែលបានលួចឈូសឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិនៅជុំវិញបឹងទន្លេសាប។

សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យចាប់ខ្លួន និងដកហូតយកទ្រព្យសម្បត្តិដែលបានមកពីការឈូសឆាយដីព្រៃលិចទឹក និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ ទោះស្ថិតក្នុងតម្លៃណាក៏ដោយជាពិសេសមន្ត្រីខិលខូចនៅក្នុងខេត្តកំពង់ឆ្នាំង។
ប៉ុន្តែបើមន្ត្រីខិលខូចទាំង នោះបើភ្ញាក់រឭកចេញមកសារភាពនោះ អាចនឹងបន្ធូរបន្ថយទោសបានខ្លះ ប៉ុន្តែនៅតែមានពិរុទ្ធភាពដែលមិនអាចឲ្យរួចខ្លួនបានឡើយ។
សម្ដេចតេជោបានបញ្ជាក់ទៀតថា ករណីខាងលើនេះ គឺយើងមិនអាចអប់រំទៀតបានឡើយ ព្រោះយើងបានអប់រំរាប់សិបឆ្នាំមកហើយ ដូច្នេះបទល្មើសនេះ ត្រូវតែអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ពីអាជ្ញាធរមូលដ្ឋាន ពីមន្ត្រីជំនាញជលផល និងលោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្តកំពង់ឆ្នាំងកន្លងមកបានឲ្យដឹងថា ដីព្រៃលិចទឹកតំបន់២ និងតំបន់ ៣ នៅក្នុងខេត្តកំពង់ឆ្នាំងរាប់ ពាន់ហិកតា ត្រូវបានជនខិលខូចមួយចំនួនមានទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមួយចំនួន បានលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិ ជារៀងរាល់ឆ្នាំ។

បទល្មើសឈូសឆាយដីព្រៃលិចទឹកខាងលើនេះកើតមានច្រើនជាងគេនៅក្នុង ឃុំច្រណូក ស្រុកកំពង់លែងមានរាប់ពាន់ហិកតា។ ឃុំពាមឆ្កោក ស្រុកជលគីរីមានរាប់រយហិកតា ឃុំខុនរ៉ង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ក៏មានរាប់រយហិកតា និងនៅក្នុងក្រុងកំពង់ឆ្នាំងក៏មានរាប់សិបហិកតាផងដែរ។
ដោយឡែក បទល្មើសឈូសឆាយដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏កើតមានរាប់រយហិកតាផងដែរនៅក្នុងឃុំក្បាលទឹក និងឃុំជៀប នៃស្រុកទឹកផុស។

នៅក្នុងករណីខាងលើនេះ កន្លងមកលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏ដូចជាលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងក៏ធ្លាប់បានឱ្យដឹងថា នៅចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២១ នេះបទល្មើសឈូស ឆាយ ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប នៅក្នុងខេត្តកំពង់ឆ្នាំងកើតមានរាប់រយករណី។
ក្នុងករណីនេះដែរ មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះបានចាប់ឃាត់ត្រាក់ទ័របានចំនួន ២៨ គ្រឿង និងបានកសាងសំណុំរឿងចំនួន ៨០ រឿង បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង។
ប៉ុន្តែជាលទ្ធផលពុំឃើ ញស្ថាប័នតុលាការផ្តន្ទាទោសជន ល្មើសណាម្នាក់នោះឡើយ ហើយត្រាក់ទ័របទល្មើសចំនួន២៨ គ្រឿង ត្រូវបានតុលាការដោះលែងទៅវិញទាំងអស់ផងដែរ។ ករណីនេះមិន បានធ្វើឲ្យបទល្មើសឈូសឆាយព្រៃ លិចទឹកថយចុះនោះឡើយ។
ដោយឡែក បទល្មើសឈូសឆាយដីព្រៃលិចទឹកនៅក្នុងស្រុកកំពង់លែងរាប់ពាន់ហិកតា កន្លងមកលោកប្រធា នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តមអភិបាលខេត្តចាស់ ស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដកហូតយកមករក្សាទុកជាសម្បត្តិរដ្ឋវិញ ប៉ុន្តែឯកឧត្តមអភិបាលខេត្តចាស់ មិនបានចុះហត្ថលេខាបញ្ជូនទៅថ្នាក់លើនោះឡើយ។
ជុំវិញករណីខាងលើនេះអាជ្ញាធរមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋ និងមន្ត្រីជំនាញ ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ក្រសួងកសិកម្ម ក្រសួងបរិស្ថានក្រ សួងធនធានទឹក អង្គភាពប្រឆាំងអំ ពើពុករលួយ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ ជួយស្រាវជ្រាវ ធ្វើអធិការកិច្ច និងបង្ក្រាបបទល្មើសឈូសឆាយដីព្រៃលិចទឹកនៅក្នុងខេត្តកំពង់ឆ្នាំងឲ្យបានម៉ឺងម៉ាត់ ដើម្បីអនុវត្តបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទៈ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត