ព័ត៌មានជាតិ
លោក កឹម សុខា ផ្ញើសារសម្តែងការរន្ធត់ចំពោះការចូលទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ
លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកបានចេញសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការយាងចូលទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅប្រទេសបារាំង។
តាមរយៈសាររំលែកទុក្ខ លោក កឹម សុខា បានលើកឡើងថា៖«សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយទិវង្គត់នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ ព្រះវស្សា ដោយរោគាពាធ។ ទូលព្រះបង្គំ ខ្ញុំមានសេចក្តីរន្ធត់ក្រៃលែង និងសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៏ ជាព្រះជាយា ព្រះរាជបុត្រា បុត្រី និងសមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិចដោយក្តីសង្វេគ ស្ដាយស្រណោះ អាឡោះអាល័យជាអនេកចំពោះការបាត់បង់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលជាព្រះស្វាមី ព្រះបិតា និងជាព្រះប្រធានជាទីគោរពស្រឡាញ់បំផុត»។
ជាមួយគ្នានេះ លោក កឹម សុខា ក៏ដូចជា ឥស្សរជនកម្ពុជាដទៃទៀតដែរ គឺបានឧទ្ទិសបួងសួង សូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅសោយក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាប្រទេសបារាំង វេលាម៉ោង៣ និង៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ បើតាមគណបក្សហ៊្វុនស៊ិនប៉ិច គឺព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែមកកាន់ប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានជូនដំណឹងដល់សមាជិករបស់ខ្លួននៅតាមរាជធានី ខេត្ត ទាំងអស់ឱ្យរៀបចំនូវពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនាឱ្យបានសមរម្យ ដោយមានតាំងនូវព្រះឆាយាលក្ខណ៍ សម្ដេចក្រុមព្រះ ព្រះប្រធាន នៅតាមទីស្នាក់ការគណបក្សរាជធានី-ខេត្តរៀងៗខ្លួន ដើម្បីថ្វាយព្រះល័យ និងឧទ្ធិសព្រះមហាកុសល ថ្វាយសម្ដេចក្រុមព្រះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ