ព័ត៌មានជាតិ
អភិបាលខណ្ឌពោធិ៍សែនជ័យ អប់រំណែនាំជាលើកទី២ ដល់អ្នកបើកបររ៉ឺម៉កសណ្ដោង និងរថយន្ត ដែលដឹកសំពីងសំពោង
ភ្នំពេញ ៖ ដោយសារតែមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឃាត់អ្នកបើកបររ៉ឺម៉កសណ្ដោង និងរថយន្ត ដែលដឹកសំពីងសំពោងមួយចំនួន ដែលបើកបរនៅលើកំណាត់ផ្លូវ មហាវិថី សហព័ន្ធរុស្ស៊ី អប់រំណែនាំជាលើកទី២ ដើម្បីបញ្ឈប់ការបើកបរបន្តទៀត។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប្រាប់អោយដឹងថា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការ អប់រំណែនាំជាលើកទី២ ទៅដល់អ្នកបើកបររ៉ឺម៉កសណ្ដោង និងរថយន្ត ដែលដឹកសំពីងសំពោងនៅលើកំណាត់ផ្លូវ មហាវិថី សហព័ន្ធរុស្ស៊ី ដែលបង្កឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ ដោយមិនអនុញ្ញាតឲ្យរត់លើផ្លូវនេះទៀតទេ។ បើនៅរឹងទទឹង តែក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឃើញនឹងឃាត់ទុករយៈពេល មួយសប្ដាហ៍ ឬ មួយខែ ។

សូមជម្រាបជូនថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រកាសហាមឃាត់រ៉ឺម៉កសណ្ដោងម៉ូតូគ្រប់ប្រភេទ មិនឱ្យធ្វើចរាចរណ៍នៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ជាមហាវិថីអន្តរជាតិ ដែលមានភ្ញៀវជាតិ-អន្តរជាតិ និងគណៈប្រតិភូកំពូលៗរបស់ជាតិ-អន្តរជាតិឆ្លងកាត់ស្ទើរជារៀងរាល់ថ្ងៃ ។

ដូច្នេះដើម្បីចៀសវាងការបាត់បង់នូវសណ្ដាប់ធ្នាប់ សោភ័ណភាព និងរបៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ អាជីវករ ម្ចាស់ក្រុមហ៊ុន រោងចក្រ សាធារណជនទាំងអស់ ដែលប្រើប្រាស់ រ៉ឺម៉កសណ្ដោងម៉ូតូគ្រប់ប្រភេទ ហាមឃាត់ដាច់ខាត មិនឱ្យធ្វើចរាចរណ៍នៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ចាប់ពីចំណុចព្រំប្រទល់ខណ្ឌសែនសុខ រហូតដល់ស្ពានអាកាសផ្លូវក្រោមដីរង្វង់មូលចោមចៅ។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ រដ្ឋបាលខណ្ឌនឹងចាត់វិធានការឃាត់ទុក និងផាកពិន័យ៕
ដោយ ៖ រ៉ាវុទ្ធ







-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?