Connect with us

ព័ត៌មានជាតិ

ខ្លោងទ្វារ​តា​កាវ​និង​ខ្លោងទ្វារ​ខាងលិច នៃ​ក្រុង​អង្គរធំ​គ្រោង​និង​បញ្ចប់​ការដំឡើង​ព្រះ​កេស​ទេវតា និង​ព្រះ​កេស​អសុរា

បានផុស

នៅ

សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​ទេវតា​ចំនួន​៦​និង​អសុរា​ចំនួន​៧ នៅ​ខ្លោងទ្វារ​តា​កាវ​នាពេល​ឆាប់ៗ​ ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​តា​កាវ ឬ​ខ្លោងទ្វារ​ខាងលិច នៃ​ក្រុង​អង្គរធំ គ្រោង​នឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​ទេវតា និង​ព្រះ​កេស​អសុរា​ក្នុង​រយៈពេល​មួយខែ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ម៉េង សុវណ្ណ​លី​លីន ស្ថាបត្យករ និង​ជា​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ខ្លោងទ្វារ​តា​កាវ​និយាយ​ថា ក្រុមការងារ​កំពុង​បង្ហើយ​ការងារ​ជួសជុល និង​ដំឡើង​ព្រះ​កេស​ទេវតា និង​អសុរា ការងារ​បំពេញ​ថ្ម​ភក់​ថ្មី ការងារ​ដាប់​ក្បាច់ និង​ការងារ​ដំឡើង​តួ​មេទ័ព​ទេវតា មុននឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​នៃ​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ​គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ​។

សូម​ជម្រាប​ថា ព្រះ​កេស​ទេវតា​និង​ព្រះ​កេស​អសុរា​ចំនួន​១៣​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពេល​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ដែល​ក្នុង​នោះ​ប្រទះឃើញ​ព្រះ​កេស​ទេវតា​ចំនួន​៦ (​ព្រះ​កេស​ពេញ​រូបរាង​ចំនួន​៤ និង​ពាក់កណ្ដាល​ចំនួន​២) និង​ព្រះ​កេស​អសុរា​ចំនួន​៧ (​ព្រះ​កេស​ពេញ​រូបរាង​ចំនួន​៦ និង​ពាក់កណ្ដាល​ចំនួន​១)​។

គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ ជា​គម្រោង​ជួសជុល​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

Sokha Hotels

ព័ត៌មានពេញនិយម