ព័ត៌មានជាតិ
រង្វង់មូលស្រអែម នៅស្រុកជាំក្សាន្ត គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ធ្នូ
រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ ក្រោមអធិបតីភាពលោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួម ពីសំណាក់អស់លោក-លោកស្រី ប្រធានមន្ទីរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ ជាច្រើនកុះករផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា រូបសំណាកប្រាសាទព្រះវិហារ លើរង្វង់មូលស្រអែម ជាសមិទ្ធផលមួយថ្មីទៀត ដោយបានបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅលើទឹកដីនៃតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមិទ្ធផលនេះ កើតឡើងក្រោមការជ្រោមជ្រែង ពីលោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី, លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ, លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ, ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដោយប្រើប្រាស់ថវិកាអស់ចំនួន ១២៥០០០ដុល្លារអាមេរិក (តែមិនមែនជាថវិការបស់ជាតិនោះទេ)។
ចំពោះការសាងសង់ រូបសំណាក់គោបូរៈទី ៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវ ក្នុងការសាងសង់ទាំងស្រុង។ ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត ៤០ម៉ែត្រ រូបសំណាក់គោបូរៈទី ៥ នៃប្រាសាទព្រះវិហារ ខ្នាត ១លើ២៥ ស្មើនឹង ៧៥% នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ ២ ហើយនៅលើរង្វង់មូលនេះ ក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អយ៉ាងស្រស់ស្អាតផងដែរ។
សូមជម្រាបថា រង្វង់មូលស្រអែមនេះ បានធ្វើពិធីបែបសាសនា ដោយក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពលោក មាស សុភា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ