ព័ត៌មានជាតិ
កម្លាំងចម្រុះត្រៀមចុះបង្ក្រាបករណីទន្រ្ទានយកដីព្រៃលិចទឹកក្នុងស្រុក២ ខេត្តបន្ទាយមានជ័យ
លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា បានឱ្យកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចុះប្រតិបត្តិការបង្ក្រាបជនទាំងឡាយណាដែលចូលមកកាប់ទន្រ្ទានយកដីក្នុងតំបន់ព្រៃលិចទឹកក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានបទបញ្ជាហើយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកកម្លាំងអាវុធចំនួន ២១៩ នាក់ ចុះប្រតិបត្តិការបង្ក្រាប ជនទាំងឡាយណាដែលចូលមកកាប់ទន្រ្ទានយកដីក្នុងតំបន់ព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ការចុះបង្រ្កាបនេះដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការកងពលតូច ថ្មើរជើង លេខ ៥១ អភិបាលស្រុក ពាក់ព័ន្ធមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាក្រុមការងារបានចុះពិនិត្យការឈូសឆាយរបស់ជនខិលខូចលួចឈូលឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ នៅក្នុង២ស្រុក ១គឺ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដោយសម្រេចដកហូតដីក្នុង២ស្រុកនេះយកមករក្សាទុកជាសម្បត្តិរដ្ឋវិញ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា ក្នុងពីស្រុកនេះសុទ្ធតែជាព្រៃលិចទឹកជាជម្រកព្រៃត្រីពងកូនប៉ុន្តែត្រូវបានជនខិលខូច និងមន្ត្រីខិលខូចលួចឈូសឆាយទន្ទ្រានយកដីព្រៃលិច ទឹកទាំងអស់នោះ យកធ្វើស្រែជាកម្មសិទ្ធិអស់។

ក្រុមការងារបានចុះស្រាវជ្រាវនៅតំបន់ទាំងស្រុក២នេះបើឃើញជនខិលខូចណាលួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកក្រុមការងារនិងដកហូតដីទាំងអស់នេះយកមកដាំដើមឈើព្រៃលិចទឹកវិញទុកជាទ្រព្យសម្បត្តិរដ្ឋ តាមបទ បញ្ជាររបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះដែរនៅរដូវទឹកស្រកក្រុមការងារចម្រុះមិនអនុញ្ញាតឱ្យជិនខិលខូច ដែលបានឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនេះ ធ្វើស្រែនៅលើដីខាងលើនេះជាដាច់ខាត ហើយតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញត្រូវធ្វើផ្លាកធំយកទៅបោះនៅលើទីតាំងដែលត្រូវដកហូតដីខាងលើនេះ កុំឱ្យគេបំផ្លាញបន្តទៅទៀត។
ក្រុមការងារ នឹងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ៕
អត្ថបទៈ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ