ព័ត៌មានជាតិ
មកស្គាល់កន្លែងដើរលេងទាំង ៣៥ កន្លែងនៅខេត្តកែប
កែបជាខេត្តជាប់ឆ្នេរតូចមួយមានចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងកំពត។ ខេត្តមានឆ្នេរសមុទ្រជាង ២០ គីឡូម៉ែត្រនេះ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍជាតំបន់សម្រាកលំហែកាយប្រភេទប្រណិត ខណៈខេត្តតូចច្រឡឹងមិនឆ្ងាយពីខេត្តកំពតនេះទទួលបានកំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ។
បើនិយាយពីសក្ដានុពលខេត្តមួយនេះ ក៏សំបូរតំបន់កម្សាន្តមិនចាញ់ខេត្តជាប់ឆ្នេរដទៃទៀត ជាពិសេសតាមបណ្តាកោះនានា។ នេះបើតាមមន្រ្តីមន្ទីរទេសចរណ៍ខេត្តកែបបានឲ្យកម្ពុជាថ្មីដឹង។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តកែបមានទាំងតំបន់ទេសចរណ៍កែច្នៃ តំបន់ទាក់ទាញបែបធម្មជាតិ និងវប្បធម៌ រួមទាំងមានកោះជាច្រើនទៀត។
បើតាមមន្រ្តីទេសចរណ៍ខេត្តកែប កោះទន្សាយមានភាពល្បីល្បាញទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលតែងតែធ្វើដំណើរទៅលេងញឹកញាប់។ ក្រៅពីនេះឆ្នេរកែប ភ្នំវល្លិ៍ ភ្នំសសៀរ និងផ្សារក្តាមក៏មានការស្គាល់ជាទូទៅពីសំណាក់ភ្ញៀវទេសចរណ៍។ យ៉ាងណាខេត្តកែបមានតំបន់ទេសចរណ៍ច្រើនទៀត ដែលភ្ញៀវច្រើនតែងរំលងឬមិនចាប់អារម្មណ៍។
លោកសោម ចិន្តា បានបង្ហាញនិងណែនាំតំបន់ទេសចរណ៍ទាំង ៣៥ កន្លែងដែលមាននៅទូទាំងខេត្តកែបមានដូចជា៖
១/-រ៉ករ៉ូយ៉ាល់ ជារមណីយដ្ឋានកែច្នៃអភិវឌ្ឍដោយឯកជនមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២/-វត្តភ្នំសសៀរ ជារមណីយដ្ឋានវប្បធម៌ មានទីតាំងនៅភូមិចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប
៣/-ឧទ្យានជាតិកែប ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៤/-ផ្សារក្តាម ជារមណីយដ្ឋានកែច្នៃមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៥/-សួនមេអំបៅ ជារមណីយដ្ឋានកែច្នៃមានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៦/-ឆ្នេរថ្មី ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិកែប សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៧/-ឆ្នេរលេងទឹក ជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៨/-វាលលំហែជ្រោយដូង ជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៩/-ភ្នំវល្លិ៍ ជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
១០/-កោះទន្សាយ ជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
១១/-វត្តកំពង់ត្រឡាច ជារមណីយដ្ឋានវប្បធម៌ មានទីតាំងនៅភូមិកំពង់ត្រឡាច សង្កាត់កែប ក្រុងកែប ខេត្តកែប
១២/-ថ្ងៃបាំងឆ័ត្រ ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
១៣/-វត្តវិបស្សនាធុរៈ ជាតំបន់ទាក់ទាញវប្បធម៌ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
១៤/-វត្តភ្នំលាវ ជាតំបន់ទាក់ទាញវប្បធម៌ មានទីតាំងនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
១៥/-វត្តកែប ជាតំបន់ទាក់ទាញវប្បធម៌ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
១៦/-ផ្លូវព័ទ្ធភ្នំកែប ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប/ព្រៃធំ/អង្កោល សង្កាត់កែប ក្រុងកែប ខេត្តកែប
១៧/-ភូមិនេសាទ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិពំពែង សង្កាត់អង្កោល ក្រុងកែប ខេត្តកែប
១៨/-ព្រៃកោងកាង ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
១៩/-ស្រែអំបិល ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២០/-ឆ្នេរអង្កោល ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
២១/-សារៈមន្ទីរជាតិកែប ជាតំបន់ទាក់ទាញវប្បធម៌ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២២/-កំពង់ផែកោះទន្សាយ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២៣/-ព្រះរាជដំណាក់ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
២៤/-កោះកុក ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២៥/-កោះម្ទេស ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២៦/-កោះស្វាយ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២៧/-កោះត្បាល់ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២៨/-កោះហាលត្រី ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
២៩/-កោះស្វាយព្រៃ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣០/-កោះសារាំង ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣១/-កោះពោធិ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣២/-កោះម៉ាក់ប្រាង ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣៣/-កោះអង្រ្គង ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣៤/-កោះអាចម៍សេះ ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣៥/-កោះស្ងួត ជាតំបន់ទាក់ទាញធម្មជាតិ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ