Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ចុះ​ប្រើ​ធម៌ក្ដៅ​ ដកហូត​ដីលិចទឹក​ជាង ១ ពាន់​ហិកតា​ដាក់​ជាសម្បត្តិរដ្ឋ​វិញ នៅ​ខេត្ត​កំពង់​ឆ្នាំង​

បានផុស

នៅ

បន្ទាប់ពីក្រុមការងារ អន្តរក្រសួងថ្នាក់ជាតិដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យ​តំបន់លិខិតគោកព្រះ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១រួចមក កងកម្លាំងចម្រុះរបស់គណ​បញ្ជា​ការ​ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រមាណ ២០០ នាក់ ដឹកនាំដោយលោក សាន់ យូ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង បានចុះដកបង្គោលចេញពីទីតាំងដី ដើម្បីដកហូតយកដីព្រៃ លិចទឹក​តំបន់​៣ ប្រមាណ​ជាង ១ពាន់ហិកតា នៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ដែលបាន​រង​នូវការ​រំលោភ​បំពានយកធ្វើជាកម្មសិទ្ធកន្លងមកទុកជាសម្បត្តិរដ្ឋវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន់ យូ អភិបាលរងខេត្ត បានឲ្យដឹងថា កម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋ​បាលខេត្ត បានដំណើរការដកបង្គោលលើដីលិចទឹកដែលត្រូវដកហូតជាបន្តបន្ទាប់ រៀងរាល់ថ្ងៃរហូត​ត្រូវបានបញ្ឃប់រួចរាល់ ក្នុងនោះកងកម្លាំងគណបញ្ជាការឯកភាពខេត្តត្រូវឈរជើងនៅ​គោលដៅ​គោក​ព្រះនោះជាប្រចាំ។

ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ លោកឧបនាយកដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចុះដល់ទីតាំដីព្រៃលិចទឹកតំបន់គោកព្រះ ស្ថិតនៅច្រណូក ស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង ដែលរងកាកាប់បំផ្លាញ ជនខិលខូចយកធ្វើជាកម្មសិទ្ធ និងបានប្រកាសដកហូត​ដីទាំងនោះមក​ជាសម្បត្តិរដ្ឋវិញ។

ក្រុមការងារអន្តរក្រសួង ដែលបានចូលរួមក្នុងកិច្ចការនេះ រួមមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង លោក វ៉េង សាខុន រដ្ឋ​មន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកនាយឧត្តមសេនីយ សៅ សុខា មេបញ្ជា ការ​កង​រាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស៊ុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង៕

អត្ថបទៈ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​​ធ្វើ​ការ​ធ្ងន់​ក្នុង​​​ពាន​រង្វាន់​៤​ផ្សេង​គ្នា​ដ៏​មមាញឹក

នយោបាយ៧ នាទីutes មុន

ខួប៤០ឆ្នាំឡើងជានាយករដ្ឋមន្ត្រី សម្ដេចតេជោរំលឹកពីអាទិភាពដំបូងដែលបានសន្យាចំពោះប្រជាជន

ជីវិតកម្សាន្ដ១៦ នាទីutes មុន

Song Hye Kyo និង Gong Yoo ប៉ះគ្នាក្នុងរឿងភាគថ្មី ចាយទុនផលិត ៤៧.៧លានដុល្លារ

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងភូមិទាំង ៨

ព័ត៌មានជាតិ៣២ នាទីutes មុន

ពលរដ្ឋតាម​ផ្លូវ​ទៅ​ភ្នំសំពៅ ស្នើ​​មគ្គុទេសជួយ​នាំទេសចរបរទេស​ បានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម