ព័ត៌មានជាតិ
ក្រុមហ៊ុនឧកញ៉ាគ្រាក់ៗ ៦ នាក់ ចេញមុខបរិច្ចាកថវិកាជួយដល់រដ្ឋាភិបាលឡាវ
ទឹកប្រាក់ប្រមាណ ១៣ លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងឧកញ៉ាល្បីៗចំនួន៦ នាក់ បានបរិច្ចាគជូនដល់រដ្ឋាភិបាលឡាវ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពិធីប្រគល់ថវិកានេះ បានធ្វើឡើងនៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាមួយ លោក Phankham Viphavanh។ ថវិការទាំងនោះរួមមាន៖
ទី១, រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគថវិកា ៣លានដុល្លារសហរដ្ឋអាមេរិក។
ទី២, ក្រុមហ៊ុន ប៉េងហួត ចូលរួមបរិច្ចាគថវិកា១លានដុល្លារសហរដ្ឋអាមេរិក ។
ទី៣, ក្រុមហ៊ុន ING Holdings Co., Ltd ចូលរួមបរិច្ចាគថវិកា ១លានដុល្លារសហរដ្ឋអាមេរិក ។
ទី៤, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បុរីឡេង ណាវ៉ាត្រា ចូលរួមបរិច្ចាគថវិកា ២លានដុល្លារសហរដ្ឋអាមេរិក។
ទី៥, អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារសហរដ្ឋអាមេរិក។
ទី៦, អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារសហរដ្ឋអាមេរិក។
ទី៧, ក្រុមហ៊ុនជីបម៉ុងគ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារសហរដ្ឋអាមេរិក។




លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាចំនួន ២ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?