ព័ត៌មានជាតិ
អាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធករណីរំលោភដីអភិរក្សមច្ឆាជាតិ
បើតាមមន្ត្រីអាវុធហត្ថខេត្តបាត់ដំបងបានបង្ហាញរបាយការណ៍ឲ្យដឹងថា នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធរំលោភបំពានទន្ទ្រានដីអភិរក្សមច្ឆាជាតិបាន០៨នាក់ ក្រោយមានបទបញ្ជាយ៉ាងពីរាជរដ្ឋាភិបាល។
ប្រភពខាងលើបន្តថា ការចុះបង្ក្រាបជំហ៊ានដំបូងនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានសហការជាមួយអាវុធហត្ថស្រុកឯកភ្នំ និងជំនាញជលផលស្រុកឯកភ្នំចុះដល់ចំណុចអូរកំបុត ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យ០៨នាក់ រួមនិងវត្ថុតាងមួយចំនួន។

អ្នកទាំង៨នាក់ដែលពាក់ព័ន្ធរួមមាន ១,ឈ្មោះ ប៉ិប ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២,ឈ្មោះ ងួន គក់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ម្ចាស់ត្រាត់ទ័រ)។ ៣,ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៤,ឈ្មោះ ងី ថង ភេទប្រុសអាយុ២០ ឆ្នាំមុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៥,ឈ្មោះ គង់ សុរិន្ទ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៦,ឈ្មោះ ប៉ិប ផន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៧,ឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិពេជ្រចង្វា ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ៨,ឈ្មោះ ហៃ ឆៃ ភេទប្រុសអាយុ១៣ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន ត្រាត់ទ័រ០១គ្រឿង គោយន្ត០១គ្រឿង ការណូតស្មាច់មានម៉ាស៊ីន០២គ្រឿង,ម៉ាស៊ីនការណូត០១គ្រឿង។
បច្ចុប្បន្នជនជាប់ពាក់ព័ន្ធទាំងអស់កម្លាំងជំនាញកំពុងឃាត់ខ្លួនសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ