ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាលការរៀបចំសណ្ដាប់ធ្នាប់ថ្មតាមប្រាសាទដល់ភ្នាក់ងារទេសចរណ៍
ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យថ្មនៅតាមប្រាសាទជាច្រើនប្រឈមនឹងហានិភ័យខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។
ភ្នាក់ងារទេសចរណ៍ ដែលកំពុងធ្វើការជាប់ជាប្រចាំនៅតាមប្រាសាទ ក៏មានភារកិច្ចចូលរួមជាចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកជំនាញអភិរក្ស ពិសេសទាក់ទងនឹងការអភិរក្សថ្ម។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលអំពីការរៀបចំសណ្តាប់ធ្នាប់ថ្មនៅតាមប្រាសាទ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញជូនភ្នាក់ងារទេសចរណ៍ ដើម្បីជាចំណេះដឹងផ្នែកជំនាញបច្ចេកទេស និងយល់ដឹងពីស្ថានភាពថ្មប្រាសាទទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងនៅទីតាំងផ្ទាល់។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤សប្ដាហ៍ គិតចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ ដែលមានទីតាំងនៅប្រាសាទព្រះគោ ដោយមានសិក្ខាកាមចូលរួមចំនួន ២០ រូប៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន