Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកបូទុមសាគរ​ រកឃើញករណី​បោះបង្គោល​ចូល​ក្នុង​ព្រៃលិច​ទឹក​ រាប់​រយហិកតា​

បានផុស

នៅ

អាជ្ញាធរសមត្ថកិច្ចស្រុកបូទុមសាគរ ខេត្តកោះកុង បានពិនិត្យរកឃើញមានករណីជនខិលខូច​លួច​បោះ​បង្គោលចូលដីព្រៃលិចទឹករាប់រយហិកតា ស្ថិតនៅក្នុងគំរបព្រៃ ២០០២ គ្រប់គ្រងដោយក្រសួង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្គោលធំៗជាង ១០០ បង្គោល ព្រមទាំងការបាញ់ថ្នាំលើដើមឈើតាមបណ្តោយ​ព្រែកអណ្តូងទឹក​លើ​ផ្ទៃ​ដី​ប្រមាណ ៣៥០០ ម៉ែត្រ ស្មើ១០០ទីតាំង ក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ត្រូវបានអាជ្ញាធរ​ស្រុក​បូទុម​សាគរ កាលពីថ្ងៃទី២៩ វិច្ឆិកា មិ្សលមិញ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បង្ហាញឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា តំបន់ដែលមានក្រុមជនខិលខូចហ៊ានលួចរំលោភបំពានធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងតំបន់​ការពារ គំរបព្រៃលិចទឹក២០០២ គ្រប់គ្រងដោយក្រសួងកសិកម្ម។ តាមការប៉ាន់ស្មានទំហំដីព្រៃលិច​រងប៉ះពាល់ចូលរយហិកតា។

លោក ហាក់ ឡេង អះអាងថា តាមអនុសាសន៍ណែនាំពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុងនឹងយកកំលាំងគណៈបញ្ជាការឯកភាពទៅដកបង្គោលទាំងអស់និងស្វែងរកអ្នកនៅពីក្រោយខ្នង។ ប្រតិបត្តិការចុះពិនិត្យស្រាវជ្រាវរបស់អាជ្ញាធរធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន តែទោះយ៉ាងណា ជនសង្ស័យទាំងនោះ មិនត្រូវបានអាជ្ញាធរកំណត់បង្ហាញ​អត្តសញ្ញណ​នៅ​ឡើយទេថាជានរណា។

លោក ប្រាក់ ប៊ុន្នី ប្រធានរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ថ្លែង​ថា ទីតាំងរង​ផល​ប៉ះពាល់នោះ កម្លាំងសមត្ថកិច្ចជំនាញរបស់លោកនឹងចុះមានវិធានការបន្ថែម ក្រោយ​មានការបញ្ជារបស់លោកស្រីអភិបាលខេត្ត។

លោកបន្តថា មែនទែនទៅ តំបន់ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលជលផល តែទោះយ៉ាង​លោក​​ក៏ជាមន្រ្តីសហការផងដែរ៕

អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម