ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារគាំទ្រគម្រោងសាកល្បងលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារនៅតាមរោងចក្រ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្រចំពោះគម្រោងសាកល្បងលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារនៅតាមរោងចក្រដែលកំពុងអនុវត្តដោយអង្គការ ហេឡែន ខេលល័រអន្តរជាតិ។
លោករដ្ឋមន្ត្រីបានស្នើឲ្យមានការរៀបចំជាកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការដើម្បីធ្វើឲ្យគម្រោងនេះអនុវត្តទៅទទួលបានប្រសិទ្ធភាព និងជោគជ័យរួម។
ការគាំទ្ររបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យលោកស្រីGwyneth Cotes នាយិកាប្រចាំប្រទេស អង្គការ ហេឡែន ខេលល័រ អន្តរជាតិ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«គម្រោងនេះគឺយើងធ្វើនៅតាមរោងចក្រមិនមែនអនុវត្តនៅតាមសហគមន៍ទេដូច្នេះនៅទីតាំងរោងចក្រ គឺជាទីកន្លែងអាជីវកម្មមួយដែលមានការគ្រប់គ្រងពីនិយោជកមានម៉ោងធ្វើការច្បាស់លាស់យើងត្រូវប្រាកដថាមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយអ្នកពាក់ព័ន្ធ ដូច្នេះឯកឧត្តមបណ្ឌិតស្នើឲ្យមានកិច្ចសហការផ្លូវការ ដោយមានអនុស្សរណៈរវាងអង្គការជាមួយក្រសួងដើម្បីមានសកម្មភាពសម្រាប់យកទៅអនុវត្ត និងមានគោលដៅច្បាស់លាស់ទទួលបាននូវលទ្ធផលគាប់ប្រសើរថែមទៀត»។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការហេឡែន ខេលល័រ ដែលបានបានចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ១៩៩២មកម្ល៉េះ ពិតជាបានរួមចំណែកច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូសង្គមមួយដែលមិនអាចខ្វះបានដែលភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល នេះពិតជាជួយជំរុញបន្ថែមដល់និរន្តភាពសកម្មភាពរបស់អង្គការតទៅមុខទៀត។

លោកស្រី Gwyneth Cotesបាន ថ្លែងអរគុណចំពោះលោករដ្ឋមន្ត្រីដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការដែលឈានឲ្យមានការចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុវត្តគម្រោងនេះ ហើយរំពឹងថា គម្រោងលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រនេះនឹងទទួលបានលទ្ធផលជោគជ័យ។
លោកស្រីបានជម្រាបជូនលោករដ្ឋមន្ត្រីថា អង្គការ ហេឡែន ខេលល័រ ជាអង្គការមនុស្សធ៌មមិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងអប់រំយុវជន និងកីឡា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រីបានបន្តថាបច្ចុប្បន្ននេះ អង្គការ ហេឡែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់ សុខភាពនិងអាហារូបត្ថម្ភ ស្ត្រី និងកុមារនៅតាមបណ្តារោងចក្រមួយចំនួនតាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។

លោកស្រីបានបន្តទៀតថា កម្មវិធីនេះនឹងផ្តោតលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាពនិងអាហារូបត្ថម្ភដូចជា៖ សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារជំងឺផ្សេងៗអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួនការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារកនិងកុមារតូចក្នុងកំឡុងពេលធ្វើការដើម្បីឲ្យកូនរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
នៅក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រីលើកឡើងពីការយកចិត្តទុកដាក់គិតគូដល់បងប្អូនកម្មករនិយោជិតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រីបានចុះទៅឃើញស្ថានភាពបែបនេះតាមបណ្តារោងចក្រ ហើយសម្តេចតេជោបានផ្តល់អនុសាសន៍ឲ្យមានការរៀបចំនៅកន្លែងធ្វើការ ត្រូវមានអាហារដ្ឋានកន្លែងបំបៅដោះកូន ជាដើម។ មួយវិញទៀតចំពោះគម្រោងនេះក៏ជាការផ្ញើសារមួយទៅកាន់ទីផ្សារបញ្ជាទិញអន្តរជាតិធំៗផងដែរអំពី កិច្ចគាំពារលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ