ព័ត៌មានជាតិ
បំភ្លឺរឿងពីក្រោយការសង់សិលាបណ្តាសាតាមឆ្នេរសមុទ្រ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ លោកលី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នារសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានដឹកនាំមន្ត្រី រាជការក្រោមឱវាទរៀបចំពិធីប្រតិស្ឋអធិដ្ឋាន សិលាបណ្តាសាចំនួន ០៣ ទីតាំងតាមបណ្តាយឆ្នេរសមុទ្រ តំបន់ឆ្នេរអូរឈើទាលនិងឆ្នេរឆ្នេរពយជំទាវម៉ៅខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ការតម្កល់សិលាចារឹកបណ្តាសានៅតាមឆ្នេរខេត្តព្រះសីហនុ ជាប្រការមួយដែលបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋប្រកាសប្រាប់ដល់សាធារណជនបានជ្រាបអំពីការគិតគូរដល់ប្រយោជន៍សាធារណៈ ដែលកន្លងមកតែងមានការកេងប្រវ័ញ្ច រំលោភបំពានធ្វើឱ្យបាត់ទំនុកចិត្តពីប្រជាពលរដ្ឋ។ ម៉្យាងវិញទៀតដីឆ្នេរមួយភាគ ត្រូវទទួលបានមកវិញដោយការបរិច្ចាគពីម្ចាស់ទ្រព្យដែលបានបង្ហាញពីការចូលរួមដោយពេញលេញជាមួយនឹងការអភិវឌ្ឍសង្គម។ អ្នកទាំងនោះក៏តែងមានការព្រួយបារម្ភផងដែរ ខ្លាចក្រែងទ្រព្យទាំងនោះក្លាយជាកម្មសិទ្ធិរបស់អ្នកដទៃវិញ ទើបការសាងសិលាចារឹកបណ្តាសានេះ ធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋ ដើម្បីបម្រើដល់ប្រយោជន៍មហាជន។


ដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញជាច្រើន ដើម្បីកសាងបាននូវសមិទ្ធិផលទាំងអស់នេះទុកជាប្រយោជន៍ សាធារណៈបានយូរអង្វែងតទៅ និងសូមដាក់បណ្តាសាសម្រាប់ជនទាំងឡាយណា ដែលមានចេតនាប៉ុនប៉ង បំភ្លេចបំផ្លាញធ្វើឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិសាធារណៈទាំងអស់នេះ សូមត្រូវបណ្តាសាដែលមានចារឹកក្នុងផ្ទាំងសិលានៅទីនេះ។
លោកអភិបាលខេត្តបន្តថា សមិទ្ធផលទាំងនេះផ្ដើមចេញពីការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទុកឱ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សា ការពារនូវសមិទ្ធផលទាំងអស់នេះឱ្យបានស្ថិតស្ថេរចិរកាលតរៀងទៅ។
អ្វីទៅជាបណ្តាសា? យោងតាមវចនានុក្រមខ្មែរ បានពន្យល់ថា ជាពាក្យផ្តន្ទា ពាក្យជេរប្រទេច ពាក្យសំបូងសង្រូងឱ្យគេវិនាសហិនហោច។ ពាក្យបណ្តាសានេះត្រូវនឹងពាក្យប្រើក្នុងសិលាចារឹកបុរាណថា គាប, សាប ឬ សាបថ ពាក្យនេះត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរបុរាណ។


គេឃើញវត្ត មានពាក្យបណ្តាសាមាននៅក្នុងសិលាចារឹកបុរាណតាំងពីស.វ.ទី៧មក ហើយពាក្យបណ្តាសានេះ ត្រូវបាន ប្រើយ៉ាងទូលំទូលាយបំផុត និងមានសិលាចារឹកជាច្រើនត្រូវបានបញ្ចប់ដោយពាក្យបណ្តាសា ដើម្បីថែរក្សារបស់ទ្រព្យសាធារណៈឱ្យគង់វង្ស និងគោរពដល់អ្នកដែលបានបរិច្ចាគធនធាន និងកម្លាំងដើម្បីសាងរបស់នោះជាប្រយោជន៍ទើបគេដាក់បណ្ដាសាដល់បុគ្គលឬក្រុមណា ដែលបំពានធ្វើឱ្យខូចប្រយោជន៍សាធារណៈ។ ប៉ុន្តែនៅសម័យបុរាណពាក្យថា គាប ឬ សាប ឬ សាបថ ដែលប្រែថាបណ្តាសា មិនមានតម្លៃស្មើនឹងពាក្យជេរប្រទេចផ្តាសានោះទេ តែមានតម្លៃជាក្រមសីលធម៌សង្គមនាសម័យកាលនោះតែប៉ុណ្ណោះ។ ពាក្យបណ្តាសាត្រូវបានគេចារឹកឡើង ដើម្បីធ្វើជាសេចក្តីប្រកាសប្រាប់ដល់ជនានុជននានា កុំឱ្យប្រព្រឹត្តបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬរបស់ប្រាសាទជាដើម ជាការប្រកាសដោយម៉ឺងម៉ាត់ដាច់ខាតប្ដឹងប្រាប់ដល់ធម្មជាតិមនុស្សទេវតាបារមីនិងវត្ថុស័ក្តិសិទ្ធទាំងឡាយឱ្យបានដឹង និងជាការដាក់ទោសទណ្ឌតាមបែបធម្មជាតិ បើសិនបុគ្គលណាដែលបំពាន។ ផ្ទុយទៅវិញក៏ឱ្យពរជ័យចំពោះនរជនណាដែលចូលរួមថែរក្សា អភិវឌ្ឍទ្រព្យសម្បត្តិសាធារណៈទាំងនោះ ឱ្យបានចម្រើនរុងរឿងគង់វង្សឡើងជាដរាបដែរ។
ពាក្យបណ្តាសាសម័យបុរាណ ត្រូវបានគេសសេរឡើងដើម្បីប្រកាសប្រាប់ឱ្យដឹងអំពីអំពើបាប ត្រូវលះបង់សូម្បីតែព្រះរាជាក៏ត្រូវអនុវត្តដូចជាប្រជាជនទូទៅដែរ។ ចំពោះអំពើបាបវិញ មិនមែនបាបតែអ្នកប្រព្រឹត្តនោះទេ អ្នករួមគំនិតក៏ត្រូវទទួលបាបកម្មដែរក្នុងសិលាចារឹកមានបញ្ជាក់ដល់ម្តាយឪពុកក៏មានបាប ដោយមិនបានប្រៀនប្រដៅកូនឱ្យបានល្អ។ ចំពោះអ្នកដែលបំពាននឹងត្រូវទទួលទោសទណ្ឌគឺជាច្បាប់របស់ប្រទេសតាមផ្លូវលោក ហើយនឹងទទួលនូវអំពើបាបផ្សេងៗ ជាច្បាប់នៃសាសនាតាមផ្លូវព្រះធម៌។
ពិធីប្រតិស្ឋ អធិដ្ឋាន សិលាបណ្តាសានៅពេលនេះ ជាការតាំងឬតម្កល់ផ្ទាំងសិលាចារឹកដែលមាន ពាក្យផ្តន្ទាចារឹកលើផ្ទៃ ផ្ទាំងសិលា ឱ្យស្ថិតនៅឱ្យតាំងនៅយូរអង្វែងកុំឱ្យសេចក្តីវិនាសទាំងឡាយមានវិនាសដោយសារគេបំផ្លាញជាដើម និងតាំងជាវត្ថុស័ក្តិសិទ្ធិ យូរអង្វែងក្នុងទីឋាននេះ មិនឱ្យមានអ្នកលួច ឬអ្នកបន្លំ៕
អត្ថបទ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ