ព័ត៌មានជាតិ
អាជ្ញាធរបាត់ដំបង ប្រជុំបន្ទាន់ លើបញ្ហាទន្ទ្រានដីព្រៃលិចទឹក ទំហំជាង ១ ម៉ឺនហិកតា
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចម្រុះ ទទួលបន្ទុកខេត្តបាត់ដំបង និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវការលួចកាប់ព្រៃលិចទឹកនាបឹងទន្លេសាប។

ស្រុកចំនួន ៤ ក្នុងខេត្តបាត់ដំបង រងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបដែលមានផ្ទៃដីសរុបជាង ១ ម៉ឺនហិកតា រួមមាន ស្រុកមោងឫស្សី ជាង ២ ពាំន់ហិកតា (២,២១៤) ស្រុកសង្កែ មានចំនួន ជាង ៦ ពាន់ហិកតា (៦,១១៤) ស្រុកឯកភ្នំ មានចំនួនជាង ៣ ពាន់ហិកតា (៣,០៥៣) និងស្រុកថ្មគោល មានចំនួន ៨៣៨ ហិកតា។

ក្រុមការងារចម្រុះបានចុះទៅពិនិត្យកន្លែងគោលដៅជាក់ស្តែង ដើម្បីសិក្សាវាយតម្លៃ ដែលក្រុមល្មើសបានធ្វើការកាប់ទន្ទ្រាន និងបំផ្លាញដីព្រៃលិចទឹក ស្ថិតនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាទីតាំងស្ថិតនៅក្នុងតំបន់៣ ហើយតាមការពិនិត្យជាក់ស្តែងឃើញថា ផ្ទៃដីក្រោយពីការកាប់ទន្រ្ទានព្រៃលិចទឹកដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ក្នុងនោះមានទាំងគ្រឿងយន្ត ទាំងស្រូវពូជរៀបនឹងសាបព្រោះ គឺជាវត្ថុតាងដ៏សំខាន់។

លោក ប៉ែន សុផល បានណែនាំដល់ក្រុមការងារចម្រុះត្រូវកំណត់យាមការឲ្យបានច្បាស់លាស់ ដើម្បីរកឲ្យឃើញថា ដីទន្ទ្រានទាំងនេះជារបស់អ្នកណា ឬអ្នកនៅពីក្រោយ ស្គាល់ឲ្យបានច្បាស់លាស់ ចំណែកក្រសួង និងមន្ទីរពាក់ព័ន្ធសូមធ្វើទិន្ន័យឲ្យមានការឯកភាពគ្នាតែមួយ និងត្រូវដាំដើមឈើឡើងវិញតាមចំណុចគោលដៅ ឬព្រំប្រទល់ដីលិចទឹកជាដើម៕



អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត