ព័ត៌មានជាតិ
ជនសង្ស័យ ៤៧ នាក់ពាក់ព័ន្ធករណីទន្ទ្រានដីព្រៃលិចទឹក នៅសៀមរាប ត្រូវបានបញ្ជូនទៅតុលាការ
អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែវិច្ឆិកា បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ចំនួន ៤៧ នាក់ ពាក់ព័ន្ធករណីទន្ទ្រានដីព្រៃលិចទឹក។
កម្លាំងចម្រុះបានចុះពិនិត្យមើលព្រៃលិចទឹក និងកន្លែងដែលជនខិលខូចបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ជនដែលបានកាប់ទន្ទ្រានដីព្រៃលិចទឹកត្រូវបានអាជ្ញាធរកសាងសុំនុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ខណៈរូបលោកបានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលព្រៃលិចទឹក និងទីតាំងកាប់ទន្ទ្រានក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកអភិបាលខេត្តបានឱ្យដឹងថា ខេត្តសៀមរាបមានក្រុង-ស្រុក ចំនួន០៦បានជាប់នៅបឹងទន្លេសាប មានស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង១២៦ពាន់ហិកតា។
នៅក្នុងភូមិសាស្រ្តក្រុងសៀមរាបមានដី ព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រានចំនួន១០០ ហិកតា ដែលមានជនសង្ស័យចំនួន ៤៧ នាក់ត្រូវបានអាជ្ញាធរកសាងសុំនុំរឿងបញ្ជូនទៅតុលាការហើយ។

ដោយឡែកសម្រាប់នៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលជាក់ស្តែង។
លោកបន្តថា ព្រៃលិចទឹកនេះមានសារៈសំខាន់ណាស់សម្រាប់ជម្រកត្រី និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ ដូច្នេះបើសិនជាបាត់បង់ព្រៃលិចទឹក និងធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី និងមានការថយចុះ៕


អត្ថបទៈ គឿន វេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ