ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញអាជ្ញាធរទាំងអស់បង្កើតកម្មវិធីផ្ដល់អាវរងា និងឧបត្ថម្ភមនុស្សចាស់
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ បង្កើតកម្មវិធី ផ្ដល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំឱ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈដែលអាកាសធាតុបាន និងកំពុងចុះត្រជាក់។

លោក ឃួង ស្រេង ជំរុញបែបនេះ នៅក្នុងពិធី លោកចុះប្រគល់អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រ នៅក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១នេះ នៅសាលាខណ្ឌដង្កោ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាកន្លងមកនេះ សម្ដេចតេជោបានណែនាំឱ្យអាជ្ញាធររាជធានី ខេត្តត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ ដោយសារតែអាកាសធាតុនឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះ សមាជិកសមាជិកានៅក្នុងសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោ ទទួលបាននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយ។ ដូច្នេះលោកស្នើឱ្យអាជ្ញាធរខណ្ឌ ១៣ ផ្សេងទៀតត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយ ក្រមា កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ។

លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា នៅរាជធានីភ្នំពេញ បានកសាង សមាគមមនុស្សចាស់ បានទាំង ១០៥ សង្កាត់។ ដូច្នេះ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវ ចុះពិនិត្យតាមដាន និងសួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតា គឺយើងត្រូវមានកត្តញ្ញូចំពោះមនុស្សចាស់។

គួរបញ្ជាក់ថា សមាជិក សមាជិកាសមាគមមនុស្សចាស់ មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ ដែលទទួល
អំណោយនេះ មានចំនួន ១២០ នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ៥ ម៉ឺនរៀល អាវរងា ១ ភួយ ១ និងក្រមា ១៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង