ព័ត៌មានជាតិ
លទ្ធផលស្រាវជ្រាវរកឃើញថា បុគ្គល២នាក់ ជាករណីឆ្លងដំបូងគេសម្រាប់ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”
ក្រុមការងារស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូរីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” បានរកឃើញថា មានបុគ្គល២នាក់ គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ ជាករណីឆ្លងដំបូងគេនៃ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ហើយបុគ្គលទាំងពីរ អាចឆ្លងបន្តពីករណីនាំចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេស នេះបើតាមកិច្ចពិភាក្សា ស្តីពីលទ្ធផលស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូរីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” នាព្រឹកថ្ងៃទី០៥ ខែធ្នូនេះ។

បើតាមក្រសួងសុខាភិបាល ក្រោយពីក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩នេះជាបន្តទៀត។

តាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញការអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងដោយយោងតាមព័ត៌មានទទួលបានពីការធ្វើសម្ភាសន៍ផ្ទាល់ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្ត្រ និងការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើប្រភេទវីរុសកូវីដ-១៩ លទ្ធផលនៃការពិភាក្សា បានបង្ហាញថា៖
ទី១. បុគ្គល២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០។
ទី២. បុគ្គល០៧នាក់ (ស្ត្រីឈ្មោះ ហេង គង់ អាយុ៥៦ឆ្នាំ បុរសឈ្មោះ ឆែម សាវុធ អាយុ៥៧ឆ្នាំ កុមារាឈ្មោះ កែវ រតនៈបញ្ញា អាយុ១២ឆ្នាំ ស្ត្រីឈ្មោះ លឹម លម្អ អាយុ២៤ឆ្នាំ ស្ត្រីឈ្មោះ អ៊ីវ ប៊ុនសូលីដា អាយុ៣៦ឆ្នាំ បុរសឈ្មោះ អែម សាន អាយុ៣៦ឆ្នាំ និងបុរសឈ្មោះ សេង ឆាយា អាយុ៣០ ឆ្នាំ) កំពុងមានជំងឺស្ថិតនៅក្នុងដំណាក់កាលកណ្តាលឆ្ពោះទៅរកការជាសះស្បើយ។
ទី៣. បុគ្គល០៤នាក់ (ស្ត្រីឈ្មោះ ឆែម សុភាព អាយុ៣៦ឆ្នាំ ស្ត្រីឈ្មោះ អ៊ុំ សុវណ្ណារ៉ា អាយុ ៦៤ឆ្នាំ ស្ត្រីឈ្មោះ សេង លីន អាយុ២១ឆ្នាំ និងបុរសឈ្មោះ ឡាយ សេងលី អាយុ២៣ឆ្នាំ) កំពុងមានជំងឺក្នុងដំណាក់កាលដំបូងនៃការឆ្លងរោគ។
ទី៤. បុគ្គល០៤នាក់ (បុរសឈ្មោះ លឹម ស្នែគំនិត អាយុ ៣១ឆ្នាំ បុរសឈ្មោះ អេង ហាក់សេង អាយុ ៣២ឆ្នាំ ស្ត្រីឈ្មោះ អេង គឹមហៀក អាយុ៥៦ឆ្នាំ និងបុរសឈ្មោះ ស៊ឹម សុផាន់ណារ៉ាត់ អាយុ ៣៩ ឆ្នាំ) អាចមិនឆ្លង ឬក៏កំពុងស្ថិតនៅក្នុងដំណាក់កាលមេរោគសម្ងំនៅឡើយ (Incubation period) ដោយរកមិនឃើញអង្គបដិបក្ខ (Antibody) និងមិនទាន់ឃើញមានវីរុសកូវីដ-១៩ ដែលត្រូវរង់ចាំពិនិត្យតេស្តលើកទីពីរទៀត។
ការរៀបរាប់ខាងលើ គឺជាសម្មតិកម្ម ដែលបានបង្ហាញថា មានបុគ្គល២នាក់ គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ ជាករណីឆ្លងដំបូងគេ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ដែលពួកគាត់អាចឆ្លងបន្តពីករណីចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេស។


ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួនថា ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង០២នាក់ខាងលើនេះ គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ៣០ឆ្នាំ នឹងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្ត ដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្ត ដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ ត្រូវទៅធ្វើតេស្ត ដោយយកវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលបានណែនាំរួចហើយ ឲ្យបានហ្មត់ចត់ជាទីបំផុត។ ក្រុមការងារចម្រុះ នឹងបន្តការស្រាវជ្រាវរុករកជាប្រភពចម្លង និងការពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ជាបន្តទៀត។ ក្រសួងក៏បានប្រាប់ឲ្យប្រជាពលរដ្ឋរក្សាសភាពនឹងន ចូលរួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ ដោយពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី២០នាក់) នោះឡើយ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ ករណីជំងឺ កូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ