Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តរតនគិរី​ ណែនាំ​មន្ត្រី​ឱ្យ​អនុវត្តតួនាទី​ គោរពវិន័យ​ការងារ​ឱ្យ​បាន​ល្អ​

បានផុស

នៅ

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានណែនាំដល់មន្ត្រីថ្នាក់ក្រោម ឱ្យអនុវត្តតួនាទី ភារកិច្ចឲ្យបានល្អ គោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក។

លោក ញ៉ែម សំអឿន លើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ក្នុងរចនាសម្ព័ន្ធសាលាខេត្តរតនគិរី នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណ ដល់មន្រ្តីរាជការគ្រប់រូប គ្រប់ផ្នែក ដែល​បាន​ខិតខំ បំពេញការងារជូនរដ្ឋបាលខេត្ត ក្នុងរយៈពេលកន្លងមក។ បន្ថែមពីនោះលោក​អភិបាលខេត្ត​ក៏​បាន​ណែ​នាំដល់មន្រ្ដីរាជការទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ រួមមាន ការគោរពច្បាប់​ចរាចរណ៍ ការរក្សាអនាម័យ វិន័យ សីលធម៌ សុជីវធម៌ និងត្រូវបន្ដថែរក្សាសុខភាពអោយបានល្អ ព្រមទាំងត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

លោកអភិបាលខេត្តក៏បានណែនាំដល់មន្រ្តីគ្រប់រូបត្រូវបង្កើនការ សិក្សារៀនសូត្រនូវអ្វីដែលមាន​ការខ្វះ​ចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជា លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព​ក្នុងការអនុវត្តតួនាទី ភារកិច្ច៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម