Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ប្រើកម្លាំងចម្រុះ ជាង ៣០០ នាក់ ចុះពិនិត្យព្រៃលិចទឹក ៣ តំបន់

បានផុស

នៅ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យទប់ស្កាត់ការរុករានដីព្រៃលិច ដោយប្រើកម្លាំងចម្រុះជិត ៣០០ នាក់ កាណូតម៉ាស៊ីន ៣០ គ្រឿង បែងចែកជា ៣ ក្រុម នៅ ៣ តំបន់ នៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប ឃុំប្រាសាទ ក្នុងស្រុកព្រះនេត្រព្រះ និងឃុំសំបូរ ក្នុងស្រុកមង្គលបូរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានដឹងថា ក្នុងខេត្តបន្ទាយមានជ័យ មានដីព្រៃលិចទឹកចំនួន ២២ ៣៥៨ ហិកតា ដែលបានបោះបង្គោលបានចំនួន ៤៦ ក្នុងនោះបង្គោលថ្នាក់ជាតិបោះបានចំនួន ២៦ បង្គោល និងថ្នាក់ខេត្ត ២០ បង្គោល ដើម្បីសម្គាល់ជាដីរបស់រដ្ឋ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានដឹងថា ការចុះពិនិត្យនោះ មានការចូលរួម លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ លោកវីរសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទឹសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនិងកងកម្លាំងមន្ត្រីរាជការជាច្រើនរូប។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់សូរិយោដី បានមានប្រសាសន៍ថា ការចុះពិនិត្យផ្ទាល់នេះ គឺអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យរដ្ឋបាលខេត្តមានវិធានការទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹក ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាឱ្យបានច្បាស់ និងអនុវត្តឱ្យមានតម្លាភាព និងប្រសិទ្ធភាពដើម្បីចាប់បុគ្គលណាលួចទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋយកធ្វើកម្មសិទ្ធិ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម