ព័ត៌មានជាតិ
ស្ថានីយជញ្ជីងអចល័តថ្មី ២ កន្លែងទៀត នឹងចាប់ផ្តើមផាករថយន្តដឹកលើសទម្ងន់
ភ្នំពេញ៖ ស្ថានីយជញ្ជីងអចល័តចំនួន ២ទីតាំង ដែលទីតាំងទី១ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ក្នុងរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ។ នេះបើយោងទៅតាមសេចក្តីជូនដំណឹងក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្ថិតស្ថេររ៉ឹងមាំ គង់វង្ស និងជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតស្ថានីយជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ០២កន្លែងបន្ថែមទៀត ដែលមួយកន្លែង មានឈ្មោះថា ស្ថានីយដំណាក់ចង្អើរ-ខេត្តកែប ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចគីឡូម៉ែត្រ២១+៥៨៥ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប និង មួយកន្លែងទៀត មានឈ្មោះថា អូរពោធិ៍-ខេត្តព្រះវិហារ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រ ៥២+០០០ ក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ស្ថានីយទាំងពីរកន្លែងនេះ ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ក្នុងរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ