ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បកស្រាយអត្ថន័យឈ្មោះ «ដើមឈើចាំស្នេហ៍» នៅខេត្តព្រះសីហនុ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបកស្រាយនូវអត្ថន័យនៃឈ្មោះ «ដើមឈើចាំស្នេហ៍» នៅខេត្តព្រះសីហនុ ដែលសម្ដេចបានដាក់នាពេលកន្លងមក។
ការបកស្រាយនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញត្រួតពិនិត្យសមិទ្ធផលនានា នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាពិសេសផ្លូវជាង ៣០ខ្សែនៅទីនោះតែម្ដង។ ការត្រួតពិនិត្យនេះ មុនពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងសម្ពោធសមិទ្ធផលទាំងនោះជាផ្លូវការ នៅព្រឹកថ្ងៃទី ២ ខែធ្នូស្អែកនេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំង «ដើមឈើចាំស្នេហ៍» ដែលជាឈ្មោះសម្ដេចបានដាក់នាពេលកន្លងមក។ សម្ដេចតេជោ បានបកស្រាយអត្ថន័យ នៃការដាក់ឈ្មោះនេះថា សិលាចាំស្នេហ៍ ឬដើមឈើចាំស្នេហ៍ គឺតំណាងឲ្យនិមិត្តរូប នៃការគង់វង្ស។ សម្ដេច បានពន្យល់ទៀតថា ពាក្យថា ចាំ គឺមិនដែលជួប ដោយបានសេចក្ដីថា នៅទីនេះ គឺចាំរហូត ហើយបើពាក្យថា ជួបហើយ គេមិនហៅថា ចាំនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ត្រង់ចំណុចនេះ ខ្ញុំចង់សំដៅលើភាពគង់វង្ស ជាអមតៈរបស់វា ដែលខ្ញុំចង់និយាយសំដៅច្បាស់ ទៅលើសន្តិភាព របបរាជានិយម អាស្រ័យធម្មនុញ្ញ រាជបល្ល័ង មិនត្រូវបាននរណាប្រឆាំងនោះទេ ទោះបីអ្នកណាគំរាម កំហែងបំផ្លាញក៏ដោយ ពាក្យនេះមានន័យជ្រាលជ្រៅ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍» គឺសំដៅទៅលើបញ្ហាទូលំទូលាយ និងគ្របដណ្ដប់ទៅលើសន្តិភាព ស្ថិរភាព របស់ប្រទេស ដែលមិនត្រូវឲ្យបាត់បង់។ ចំណែកឯករាជ្យ អធិបតេយ្យជាតិ ក៏មិនត្រូវឲ្យបាត់បង់ ហើយរបបរាជានិយម អាស្រ័យធម្មនុញ្ញ ក៏មិនត្រូវឲ្យបាត់បង់ ព្រមទាំងព្រមរាជបល្ល័ង និងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏មិនត្រូវឲ្យបាត់បង់នោះដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត