ព័ត៌មានជាតិ
លោក អ៊ិត សំហេង៖ រណសិរ្ស២ធ្នូ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតពលរដ្ឋទេ ថែមទាំងជួយស្តារសង្គមជាតិឱ្យប្រែមុខមាត់ថ្មី
លោកបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
លោកបណ្ឌិត អ៊ិត សំហេង បានលើឡើងបែបនេះក្នុងពិធីសំណេះសំណាលខួបអនុស្សារីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញផងប្រមាណជាង៣០០នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-01_10-56-06-1024x682.jpg)
លោកបណ្ឌិត អ៊ិត សំហេង បានបន្តថា ទន្ទឹមនិងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។
លោកបណ្ឌិតមានប្រសាសន៍បន្តថា ស្មារតី២ធ្នូ ១៩៧៨ ដែលជារណសិរ្សនៃកម្លាំងមហាជនអ្នកស្នេហាជាតិគ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត ប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្សទាំងមូលអាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាងការស្តារ ការការពារ និងអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជនដែលយើងចាត់ទុកថា ជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-01_10-56-02-1024x682.jpg)
លោកបណ្ឌិត ក៏បានលើកឡើងពីប្រវត្តិខ្លះៗ នៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា
ត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ដំបូងដឹកនាំដោយលោក មាស សំណាង ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨០ លោក ហេង ទាវ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៣ ។ លោក ម៉ាត់ លី ជាប្រធានសហព័ន្ធសហជីពកម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៨។ លោកជំទាវ ម៉ែន សំអន ជាប្រធាន ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៥ ។ លោក អ៊ិត សំហេង ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរសហព័ន្ធសហជីពកម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៨។
លោកបណ្ឌិតបានបន្តទៀតថា ក្នុងការបង្កើតចលនាសហជីពនៅជំនាន់នោះ ក្នុងស្ថានភាពចេញពីបាតដៃទទេកម្មករនិយោជិតទាំងចាស់ទាំងថ្មី ដោយមានការជួយឧបត្ថម្ភ និងគាំទ្រពីចលនាកម្មករអន្តរជាតិជាមិត្តជិតឆ្ងាយ បានសាមគ្គីបំពេញភារៈកិច្ចរបស់ខ្លួនក្នុងចលនាស្នេហាជាតិយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស។ ដើម្បីឲ្យស្របទៅតាមការអនុវត្តច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ ដោយចង់រក្សាប្រវត្តិសកម្មភាពរបស់សហព័ន្ធសហជីពកម្ពុជា និងធ្វើជាបង្អែកឲ្យចលនាកម្មករនិយោជិត និងសហជីពកម្ពុជាតាមរូបភាពថ្មីក្នុងសភាពការណ៍ថ្មីរបស់ប្រទេស ចាំបាច់ត្រូវមានការប្រែប្រួលរូបភាពពីអង្គការចាត់តាំង គឺរំលាយសហព័ន្ធសហជីពកម្ពុជា និងចាត់តាំងឡើងនូវ វិទ្យាស្ថានអភិវឌ្ឍន៍ការងារកម្ពុជា
និងបណ្តុះបណ្តាល។ ឆ្នាំ១៩៩៧ បានធ្វើសកម្មភាពដោយបង្កើតសហជីពមូលដ្ឋាននៅក្នុងវិទ្យាស្ថានអភិវឌ្ឍន៍ការងារកម្ពុជា និងបណ្តុះបណ្តាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-01_10-56-06-2-1024x682.jpg)
ការពង្រីក និងពង្រឹងសកម្មភាពចលនាសហជីពរបស់កម្មករនិយោជិត និងសកម្មភាពរបស់សហជីពបានជាបន្តបន្ទាប់ ធានាបាននូវគុណភាពរហូតបង្កើត «សហជីពឯករាជ្យកម្ពុជា » បាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៩ បញ្ជិកាលេខ៦៧សកបយ/អក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៩ របស់ក្រសួងសង្គមកិច្ចការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។ បន្ទាប់មកចុះកសាងសហជីពនិងពង្រឹកសកម្មភាពសហជីពនៅតាមវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំការកៅស៊ូ កំពង់ផែខេត្តព្រះសីហនុ និងក្លឹបកំសាន្ត សរុបបានសហជីពឯករាជ្យកម្មករកម្ពុជាចំនួន៣៦មូលដ្ឋាន។
លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរដល់សហជីពដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ម៉ែន សំអន អតីតប្រធានសហព័ន្ធសហជីពកម្ពុជា បច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមានការជួយជ្រោមជ្រែងយ៉ាងមុតមាំពីលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ តាំងពីមុនរហូតដល់បច្ចុប្បន្ន ។
នាឱកាសនោះដែរ លោកបណ្ឌិត ក៏ផ្តល់អនុសាសន៍ដល់អង្គការសហជីពត្រូវចងចាំថា សហជីពនៅកម្ពុជាបានបដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដូចនេះត្រូវមានក្រុមការងាររៀបចំចងក្រងនូវប្រវត្តិនេះទុកជាឯកសារ ដើម្បីប្រើប្រាស់ទុកជាប្រយោជន៍ដល់សហជីពជំនាន់ក្រោយ បានស្រាវជ្រាវសិក្សាស្វែងយល់ ដើម្បីទុកជាឧត្តមប្រយោជន៍រួមរបស់ជាតិយើង។ ទន្ទឹមនេះ ត្រូវបង្កើតមូលនិធិសហជីព២ធ្នូ ៧៨ ដើម្បីចូលរួមចំណែកក្នុងការជួយដល់អតីតអ្នកសហជីព និងអ្នកសហជីពបច្ចុប្បន្នដែលចាស់ជរា និងជួបទុក្ខលំបាកផ្សេងៗ និងអាចជួយដល់សកម្មជនសហជីព និងកម្មករនិយោជិតដែលបានជួបនូវបញ្ហាលំបាកផ្សេងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-01_10-56-15-1024x682.jpg)
លោកបណ្ឌិតបានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហការីសហជីពទាំងអស់ដែលបាន ចូលរួមចំណែកធ្វើឱ្យប្រទេសជាតិទទួលបានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
លោកបណ្ឌិតស្នើសុំឱ្យបងប្អូនសហជីពទាំងអស់ បន្តចូលរួមចំណែកក្នុងសកម្មភាព សង្គមនានា ថែមទៀត ជាពិសេសការចូលរួមការពារសិទ្ធ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត តាមរយៈការចូលរួមជំរុញ និងតាមដានការអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញក្នុងអំឡុងពេលជួបសំណេះសំណាល
ចំនួន៧៧ លើកកន្លងមក ជាមួយបងប្អូនកម្មរនិយោជិតជាងមួយលាននាក់សំដៅពង្រឹងសុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកំពស់លក្ខខណ្ឌការងារការពារសិទ្ធិការងារ និងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់កម្មករនិយោជិតយើង៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?