Connect with us

ព័ត៌មានជាតិ

ប៉េងប៉ោះ បន្លែរួមចំណែកបង្ការ​ជំងឺ​មហារីក​ក្រពះ

បានផុស

នៅ

ផ្លែ​ប៉េងប៉ោះ​​សម្បូរទៅ​ដោយ​​សារធាតុ​Lycopene ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ សារធាតុ​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ អាច​ជួយ​ទប់ស្កាត់​ការវិវដ្ដ​ និង​ការ​បង្កើន​ក្លូន​​ដ៏​សាហាវ​នៃ​​កោសិកា​មហារីក​ក្រពះ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ផ្លែ​ប៉េងប៉ោះ​អាច​ការពារ ​ជំងឺ​មហារីក​ក្រពះ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ធ្វើការ​វិភាគ​លើ​ផ្លែ​ប៉េងប៉ោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​​ផ្លែ​ប៉េងប៉ោះ​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​ដោយ​​រារាំង​កោសិកា​មហារីក​ក្នុង​ការ​​ផ្លាស់ទី​ និង​​បាន​បញ្ឈប់​វដ្ដ​កោសិកា​តាមរយៈ​ការ​បញ្ជា​ប្រូតេអ៊ីន​គ្រួសារ និង​សម្លាប់​កោសិកា​មហារីក​​ដោយ​Apoptosis​យ៉ាង​ស័ក្ដិសិទ្ធិ។

អ្វី​ទៅ​ជា​ជំងឺ​មហារីក​ក្រពះ​?

ជំងឺ​មហារីក​ក្រពះ​ ជា​ប្រភេទ​ជំងឺ​មហារីក​ក្នុង​ក្រពះ​ ហើយ​វា​រាលដាល​ពាសពេញ​រាងកាយ​ ព្រម​ទាំង​អាច​កើត​នៅ​តំបន់​ណាមួយ​នៃ​ក្រពះ។​ យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ជំងឺ​មហារីក​នេះ​ពាក់ព័ន្ធ​នឹង​កត្តា​ហ្សែន​ ការ​ឆ្លង​មេរោគ​ Helicobacter pylori និង​ទម្លាប់​ញ៉ាំ​អាហារ​ប្រៃ​ពេក​ ឬ​ការ​​ជក់​បារី​ជា​ដើម​​។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ​

រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​ក្រពះ​ រួម​មាន​៖

  • ពិបាក​លេប​អាហារ​
  • ហើម​ពោះ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច
  • ​មាន​អារម្មណ៍​ឆ្អែត​ បន្ទាប់​ពី​ញ៉ាំ​អាហារ​តិចតួច​
  • ពិបាក​រំលាយ​អាហារ​
  • ចុក​ពោះ​
  • ស្រក​ទម្ងន់​
  • ក្រហាយ​ទ្រូង​
  • ចង្អោរ​
  • ក្អួត​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់សម្រកទម្ងន់បានលឿនទាន់ចិត្ត កុំមើលរំលងប៉េងប៉ោះឲ្យសោះ

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ៖ ញ៉ាំឌឹកឌឿ កណ្ដូប ចង្រិត អាចការពារមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម