Connect with us

ព័ត៌មានជាតិ

ទូតរុស្ស៊ី៖ កម្ពុជា គឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៊ី

បានផុស

នៅ

«កម្ពុជា គឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៊ី» នេះ គឺជាការគូសបញ្ជាក់របស់លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាអំពីចំណងទាក់ទងរវាងកម្ពុជា និងរុស្ស៊ី។ លោកទូតរុស្ស៊ី គូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកម្ពុជា-រស្ស៊ី។ លោក Anatoly BOROVIK ក៏បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៊ីរហូតមក ដោយភ្ជាប់ជាមួយនឹងការថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលតែងបានសម្តែងនូវភាពកក់ក្តៅជូនប្រទេស និងប្រជាជនរុស្ស៊ី។ លោកបានបន្ថែមថា កន្លងមកប្រទេសទាំងពីរបានបន្តថែរក្សាពូនជ្រុំទំនាក់ទំនងឱ្យកាន់តែប្រសើរតាមរយៈកិច្ចសន្ទនានយោបាយទៀងទាត់ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ សំដៅធានាបាននូវសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ីក៏បានគាំទ្រផងដែរលើការខិតខំបន្តពង្រឹងរួមគ្នានូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែករវាងកងទ័ពជើងគោកតាមរយៈការរកឱ្យឃើញនូវកាលានុវត្តភាពថ្មីៗ និងយន្តការសហប្រតិបត្តិការថ្មីៗប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរឹងមាំ។

ជាការឆ្លើយតបវិញ លោកហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់អំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងនាមប្រជាជនកម្ពុជា និងយោធិននៃកងយោធពលខេមរភូមិន្ទ លោកបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រុស្ស៊ីក្នុងកាលៈទេសៈ ដែលកម្ពុជាជួបការលំបាក ដោយក្នុងនោះ រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង ស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម រួមទាំង ការកសាង និងពង្រឹងកងទ័ពកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបនេះ។

ក្នុងដំណាក់កាលថ្មីនេះ លោកហ៊ុន ម៉ាណែត បានគាំទ្រលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងរឹងមាំទាំងបច្ចុប្បន្ន និងតទៅអនាគត ដោយចាប់ផ្តើមពីអង្គភាពប្រតិបត្តិដូចជាកងទ័ពជើងគោក ជាពិសេស ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើសមិទ្ធិផលកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជាមូលដ្ឋាន និងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងកងទ័ព និងប្រទេសជារួម៕

 អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៤ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

Sokha Hotels

ព័ត៌មានពេញនិយម