ព័ត៌មានជាតិ
ពលរដ្ឋជាង១៥០គ្រួសារ ប្តឹងក្រុមហ៊ុនមួយ ពាក់ព័ន្ធរឿងសាងសង់ផ្ទះមិនរួចរាល់ និងមិនព្រមប្រគល់ប្លង់កម្មសិទ្ធិ
ប្រជាពលរដ្ឋប្រមាណជាង១៥០គ្រួសារ បានសម្រេចចិត្តប្តឹងអគ្គនា យកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី (VIP) ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូនពួកគាត់ ពាក់ព័ន្ធរឿងសាងសង់ផ្ទះមិនរួចរាល់ និងមិនព្រមប្រគល់ប្លង់កម្មសិទ្ធិ។
នៅក្នុងពាក្យបណ្តឹង ប្រជាពលរដ្ឋបានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាថា “យើងខ្ញុំបានទិញផ្ទះពីបុរី VIP តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងខ្លះហើយ តែមិនទាន់បានប្លង់កម្មសិទ្ធិ។ ពេលយើងខ្ញុំសុំជួបដើម្បីចរចាដោះស្រាយតែខាងបុរីមិនព្រមជួប និងចេះតែគេចវេសមិនព្រមចូលខ្លួនដោះស្រយជាមួយពួកយើងខ្ញុំ”។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសូមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅលោកប្តឹងលោក ហម រ៉ន និង លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.កនិងបុរីវីអាយភីសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋឲ្យ បានរួចរាល់ និងប្រគល់ប្លង់កម្មសិទ្ធិមកឲ្យពួកគាត់។

អ្នកស្រី សេក ចាន់រ៉ា តំណាងប្រជាពលរដ្ឋបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងប្តឹងទៅសង្កាត់ ខណ្ឌ និងសាលារាជធានីភ្នំពេញឲ្យជួយរកដំណោះស្រាយតែទទួលបានដំណោះស្រាយនោះទេ ទើបបានជាពួកគាត់ដាក់ពាក្យប្តឹង ទៅសម្តេចតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៍។ អ្នកស្រីបញ្ជាក់ថា អ្នកខ្លះបង់លុយផ្តាច់ ហើយអត់បបានទាំងប្លង់ អត់បានទាំងផ្ទះនៅ អ្នកខ្លះបង់រំលស់ ខាងក្រុមហ៊ុនអត់ដាក់ជាងសាងសង់ ហើយក្រុមហ៊ុនកុងត្រាជាមួយអតិថិជនរយៈពេល១២ខែធ្វើផ្ទះហើយ ដល់ពេល១២ខែ អត់ទាន់ហើយ ក្រុមហ៊ុនធ្វើកុងត្រាសាថ្មីទៀត បន្តតាំងពី១២ខែរហូតដល់បី ទៅបួនឆ្នាំដោយអត់ព្រមដាក់ជាងសាងសង់ ទេ។ខាងថៅកែបុរីគេចវេះមិនព្រមដោះស្រាយជាមួយអតិថិជនទេ។
អ្នកស្រី សេក ចាន់រ៉ា បញ្ជាក់ទៀតថា “គាត់ដាក់ពាក្យប្តឹងទៅខណ្ឌឲ្យជួយអន្តរាគមន៍ គឺគេមិនមានដំណោះស្រាយឲ្យទេ បែរជាហៅប្រជាពលរដ្ឋទៅសម្រួល ។ ទៅសម្រួលយ៉ាងម៉េច ប្រជាពលរដ្ឋចង់ឲ្យខាងខណ្ឌហៅ ភាគីទាំងសងខាងមកតទល់គ្នាដោះស្រាយ តែខាងខណ្ឌកាន់ជើងខាងបុរី គេអត់មានដំណោះស្រាយឲ្យពួកប្រជាពលរដ្ឋបែរជាឲ្យប្រជាពលរដ្ឋសម្រួលទៅវិញ”។ អ្នកស្រីថា ខាងក្រុមហ៊ុនមិនមានដំណោះស្រាយឲ្យប្រជាពលរដ្ឋបែរជានិយាយឲ្យប្រជាពលរដ្ឋចង់ប្តឹងទៅដល់ណាប្តឹងទៅ។
រហូតមកដល់រសៀលថ្ងៃទី០១ ខែធ្នូ នេះ កម្ពុជាថ្មីមិនអាចស្វែងរកការអត្ថាធិប្បាយពីលោកហម រ៉ន និងលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី បានទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ