ព័ត៌មានជាតិ
លោក ញ៉ែម សំអឿន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ ប្រវែងជាង១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៨
រតនគិរី ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាប់ពីចំណុច ផ្លូវបែកជា៤កែងការ៉ាស់សាំងតូតាល់ រហូតដល់ទួលបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីបានឲ្យដឹងថា ផ្លូវជាតិលេខ៧៨-៥ ដែលក្រុមការងារមន្ទីរស្ថាបនានេះជាគម្រោងរបស់ក្រសួងសាធារណការជាប្រភេទDBSTមានប្រវែង១,៦៥០ម៉ែត្រនិងទទឹង១៤ម៉ែត្រ ដោយមានការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនោះក្រុមការងាររបស់មន្ទីរបានពន្លឿនការស្ថាបនាធានាគុណភាពបំពាក់បរិក្ខារគំនូសផ្លូវឲ្យបានរហ័សទាន់ពេលវេលា។

លោក សាយ សាមាន បានបន្តថា ក្រុមការងារគ្រោងនឹងបញ្ចប់ការដ្ឋានខាងលើនេះ ឲ្យរួចរាល់ជាស្ថាពរនៅខែធ្នូ ចុងឆ្នាំ២០២១ ហើយផ្លូវជាតិលេខ៧៨-៥ តភ្ជាប់រហូតដល់តំបន់កន្ទុយនាគដែលមានប្រវែង១៩១គីឡូម៉ែត្រ។

ក្នុងឱកាសនោះផងដែរ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីស្ថាបនាកំណាត់ផ្លូវជាតិលេខ៧៨-៥រួចរាល់នោះ លោកនឹងជម្រុញឲ្យក្រុមការងារស្ថាបនាផ្លូវជាច្រើនខ្សែទៀតដោយតភ្ជាប់ពីផ្លូវជាតិលេខ៧៨-៥ទៅស្រុកអូរជុំ,ស្រុកតាវែង,ស្រុកវ៉ឺនសៃ។ ក្នុងនោះប្រភេទDBSTតភ្ជាប់ពីរង្វង់មូលយក្ខឡោម ដល់មាត់បឹងយក្ខឡោម, ប្រភេទACចាប់ពីផ្សារបានលុងរហូតដល់ផ្លូវលោកព្រឹទ្ធាចារ្យ ប៊ូ ថង និងចាក់បេតុងផ្លូវព័ទ្ធជុំវិញផ្សារបានលុង, ផ្លូវជុំវិញបឹងកន្សែង ឲ្យបានរួចរាល់មុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តភូមិភាគឦសាន្តនៃខេត្តរតនគិរីយើងស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរសេដ្ឋកិច្ចឡើងវិញ៕
ដោយ ៖ វុទ្ធឦសាន











-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?