ព័ត៌មានជាតិ
វិមានឯករាជ្យខេត្តកំពង់ចាម ប្រើរយៈពេល ១ ឆ្នាំ សាងសង់ឲ្យរួចរាល់
វិមានឯករាជ្យនៅខេត្តកំពង់ចាមនឹងត្រូវចាប់ផ្ដើមសាងសង់ នៅថ្ងៃទី៦ ខែធ្នូខាងមុខនេះដោយប្រើរយៈពេលនៃការសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល១ឆ្នាំ។
ថ្លែងកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ធ្នូ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា វិមានឯករាជ្យខេត្តកំពង់ចាមគ្រោងចាប់ដំណើរការសាងសង់នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយនឹងចប់រួចរាល់ក្នុងរយៈពេលមួយឆ្នាំជាកំហិត។


ការសាងសង់វិមានឯករាជ្យខេត្តនេះដើម្បីរំឭកដល់ថ្ងៃអនុស្សាវរីយ៍ ៩វិច្ឆិកា ដែលជាថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ដោយបានជ្រើសរើសយកទីតាំងសាងសង់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ម្យ៉ាងទៀតមានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍គឺ សំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្តសំដៅទៅលើខួបកំណើតនៃកងយោធពលខេមរភូមិន្ទដែលជាស្នាព្រះហស្ដរបស់ព្រះរមរតនកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គ បានដណ្ដើមឯករាជ្យបានពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
បើតាមលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានបញ្ជាក់ថា ទីតាំងដែលសម្រេចសាងសង់វិមានឯករាជ្យ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ មាត់ច្រកចូលទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម ។
ការសាងសង់វិមានឯករាជ្យនេះ មានការសាងសង់ពង្រីកផ្លូវជាតិឱ្យបានធំទូលាយ ចាប់ពីចំណុចនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ ដើម្បីបង្កើនសោភ័ណភាព នៃចំណុចវិមានឯករាជ្យឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋមកកម្សាន្តផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល