ព័ត៌មានជាតិ
អបអរសាទរ! កម្ពុជា ទទួលបានសិទ្ធិផលិតវ៉ាក់សាំង បង្ការជំងឺកូវីដហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះថា «យើងបានទទួលសិទ្ធិ ដោយចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន និងមានការគំាទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ យើងបានទទួលសិទ្ធិ ក្នុងការផលិតវ៉ាក់សាំង នៅក្នុងប្រទេសរបស់យើងតែម្ដង ដែលអាចផ្ដល់លទ្ធផលឲ្យយើងអាចទិញយកវ៉ាក់សាំង ដែលផលិតជាផលិតផលសម្រេចជាវ៉ាក់សាំង យកមកប្រើប្រាស់ក្នុងស្រុកយើង ហើយក៏អាចនឹងការនាំចេញដោយក្រុមហ៊ុន ទៅក្រៅប្រទេស»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការប្រឹងប្រែងស្វះស្វែងរក ទាំងការទិញវ៉ាក់សាំង និងគម្រោងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩យ៉ាងដូច្នេះ ក៏ព្រោះតែគេមិនដឹងថា ជំងឺរាតត្បាតមួយនេះ នឹងត្រូវបញ្ចប់នៅពេលណានោះទេ ដោយប្រទេសកម្ពុជា បានស្នើប្រទេសចិន ដើម្បីផលិតវ៉ាក់សាំង ដែលជាផលិតសម្រេច។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា នៅប្រទេសឥណ្ឌូនេស៊ី មានការផលិតវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ និងនៅប្រទេសថៃ មានការផលិតវ៉ាក់សាំងប្រភេទ Astra Zeneca ហើយនៅប្រទេសកម្ពុជាយើង គ្រោងផលិតវ៉ាក់សាំងប្រទេសស៊ីណូវ៉ាក់ ដែលបាននិងកំពុងប្រើប្រាស់សព្វថ្ងៃនេះ រួចទៅហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង