ព័ត៌មានជាតិ
មកដឹងតម្លៃទឹកឃ្មុំ សហគមន៍ចិញ្ចឹមឃ្មុំក្នុងឃុំសំឡូត
ខេត្តបាត់ដំបង÷ ក្រៅពីរកបានកម្រៃសេដ្ឋកិច្ចគ្រួសារទឹកឃ្មុំក៏មានគុណប្រយោជន៍យ៉ាងសំខាន់ ដែលប្រជាជនខ្មែរតែងនិយមយកប្រើប្រាស់លាយធ្វើជាឱសថសម្រាប់ព្យាបាលជម្ងឺមួយចំនួន។
លោកឌុច ម៉េង ប្រធានសហគមន៍ចិញ្ចឹមសត្វឃ្មុំក្នុងឃុំសំឡូត ខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា សហគមន៍ចិញ្ចឹមសត្វឃ្មុំរបស់លោកបង្កើតបាន៣ឆ្នាំហើយរហូតមកដល់បច្ចុប្បន្ន។ បើទោះបីការចិញ្ចឹម មានការប្រឈមនឹងបញ្ហាខ្លះៗក៏មិនដែលខាតដែរ តែងតែផ្តល់លទ្ធផលបានល្អប្រសើរសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចក្នុងសហគមន៍។

កសិកររូបនេះបានបញ្ជាក់ពីតម្លៃទឹកឃ្មុំក្នុង១លីត្រលក់បាន៦មុឺនរៀល។ ក្នុង១ធុងចិញ្ចឹមដាក់បានចាប់ពី ៩ ទៅ ១០ ផ្លឹតហើយបានប្រមូលផលរៀងរាល់កន្លះខែម្តង។ យ៉ាងហោចណាស់ក្នុង១ធុងផ្តល់ទឹកបានចំនួន ៣លីត្រឡើងទៅ ។
លោកបន្តថា ផលដែលឃ្មុំបានផ្តល់ទឹករបស់វានៅរៀងរាល់កន្លះខែម្តងគឺក្នុងរដូវប្រាំង។ រីឯរដូវវស្សាវាផ្តល់ផលយឺតជាងរដូវប្រាំងហើយគុណភាពក៏ខុសគ្នាដែរ ដោយសាររដូវវស្សាសំបូរទឹកច្រើនធ្វើឲ្យទឹកមានសភាពរាវ និងមិនសូវមានរសជាតិផ្អែមចាស់ដូចក្នុងរដូវប្រាំងនោះទេ។


ចំពោះបញ្ហាប្រឈមកសិករចិញ្ចឹមឃ្មុំរូបនេះប្រាប់ថា បណ្តាលមកពីកសិករប្រើប្រាស់ថ្នាំពុលបាញ់សម្លាប់សត្វល្អិតនៅតាមចម្ការតាង៉ែន ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតសត្វឃ្មុំ ខណះការចិញ្ចឹមលោកមិនបានប្រើចំណីដែលផលិតនោះទេគឺយករសជាតិពីធម្មជាតិពិតៗ ទើបអ្នកយកទៅប្រើប្រាស់មានប្រសិទ្ធិភាពលើសុខភាព។
លោកបញ្ជាក់ថា ការចិញ្ចឹមសត្វឃ្មុំអ្នកខ្លះគេផលិតជាចំណីដែលមានដូចជានាំចូលលំអងឃ្មុំពីប្រទេសចិន ដើម្បីមកផ្សំជាចំណីឬយកសណ្តែសៀងកិនឲ្យម៉ដ្ឋ ឬយកចំណីកូនជ្រូកដាក់លាយជាមួយស្ករស ដើម្បីឲ្យសត្វឃ្មុំក្រេបតែសម្រាប់សហគមន៍លោកមិនប្រើចំណីខាងលើនេះទេ។
លោកថាការចិញ្ចឹមឃ្មុំយកទឹកចេញពីធម្មជាតិចម្រុះនេះហើយ ធ្វើឲ្យទីផ្សារបស់លោកមានដំណើរការល្អមិនដែលខាតបង់នោះទេ បើទោះបីមានបញ្ហាប្រឈមមួយចំនួន ក៏សហគមន៍នៅតែរកកម្រៃសេដ្ឋកិច្ចក្នុងសហគមន៍បានល្អប្រសើរក្នុងរយះពេល៣ឆ្នាំមកនេះ។
កសិកររូបនេះក៏ប្រាប់បន្ថែមថា នឹងបង្កើនទំហំនៃការចិញ្ចឹមនេះបន្ថែមទៀតទៅតាមលទ្ធភាពនាពេលខាងមុខ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ