ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈថា សម្ដេចគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា សម្ដេចគាំទ្រកូនប្រុសច្បង របស់សម្ដេច គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលខាងមុខ។
ការប្រកាស របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដូច្នេះ គឺបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រ និយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនេះ គឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ហើយការបណ្ដុះបណ្ដាលកូន មិនមែនដើម្បីឲ្យប្រព្រឹត្តិអាក្រក់នោះទេ ដោយសម្ដេចតេជោ បានថ្លែងប្រាប់ទៅឯកឧត្ដម ហ៊ុន ម៉ាណែតថា ត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីពួកគាត់ នាពេលខាងមុខ។
ប្រមុខរាជរដ្ឋាភិបាល បានលើកឧទារហណ៍ នៅប្រទេសជប៉ុន ក៏ឡើងកាន់តំណែងតពូជផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូម្បីតែជប៉ុន គេមានពូជរបស់គេ ដូចអាបេ (អតីតនាយករដ្ឋមន្ត្រីជប៉ុន) ជីតារបស់អាបេ គឺជានាយករដ្ឋមន្ត្រី ហើយក៏ធ្លាប់មកទស្សនកិច្ចនៅស្រុកខ្មែរ ឪពុករបស់អាបេ ជារដ្ឋមន្ត្រីការបរទេស របស់ដល់អាបេ ធ្វើនាយករដ្ឋមន្ត្រី ធ្វើទាល់តែអាបេ សុំឈប់ខ្លួនឯង»៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?