ព័ត៌មានជាតិ
គយព្រមានផាកពិន័យនិងកម្ទេចចោលរថយន្តចង្កូតស្តាំមិនកែមកឆ្វេងទាន់ពេលកំណត់
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានព្រមានដល់ម្ចាស់រថយន្តចង្កូតស្តាំ ដែលកំពុងប្រើប្រាស់សព្វថ្ងៃ ត្រូវប្រញាប់ធ្វើការកែសម្រួលឲ្យស្របតាមច្បាប់កំណត់ ដើម្បីជៀសវាងការអនុវត្តផ្លូវច្បាប់របស់សមត្ថកិច្ច។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃពុធម្សិលមិញ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២តទៅ សមត្ថកិច្ចនឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺនម៉ាត់បំផុត។ បន្ទាប់ពីបង្ក្រាបបាន ម្ចាស់រថយន្តចង្កូតស្តាំ ត្រូវរងការផាកពិន័យ ហើយរថយន្តនឹងត្រូវដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោល តាមនីតិវិធីជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករត្រូវបង់ចំនួន ១០% នឹងត្រូវបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីទុកពេលវេលាក្នុងការកែចង្កូតពីស្តាំមកឆ្វេង ឲ្យស្របតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកដល់អ្នកប្រើប្រាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធនៅក្នុងប្រទេស ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ក៏ទទួលបានការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០%ផងដែរ។ ប៉ុន្តែនឹងដល់ឱសានវាទត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។ អគ្គនាយកដ្ឋានគយបានសង្កត់ធ្ងន់ថា ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវបង់ប្រាក់ពន្ធអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះទៀតទេ។ យ៉ាងណាក៏ដោយ ទោះបីជាទទួលបានការអនុញ្ញាតឲ្យចូលទៅបង់ពន្ធ និងអាករនេះ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ក្តី ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២តទៅ សមត្ថកិច្ចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ លើរថយន្តគ្មានពន្ធ និងអាករគ្រប់ប្រភេទ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ