Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ការផ្តល់ថវិកា និងវ៉ាក់សាំងដល់ឡាវ ជាការដឹងគុណមិត្តភ័ក្ដិ​នៅពេលជួបការលំបាក

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការផ្តល់ថវិកា និងការផ្តល់វ៉ាក់សាំង ដល់បណ្តាប្រទេសផ្សេងៗ ដូចជា ឡាវ និងវៀតណាមជាដើម គឺជាការដឹងគុណមិត្តភ័ក្ដិ​ ក្នុងពេលដែលមិត្តជួបការលំបាក ខណៈដែលកម្ពុជាមានលទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្ដល់ជំនួយទៅក្រៅគេបន្ទោសយើង ប៉ុន្តែខ្ញុំសូមជម្រាបថា កម្ពុជាដឹងគុណគេ ពេលដែលលំបាកបំផុតនៅឆ្នាំ១៩៧៩ ឡាវនៅពេលនោះ ក៏លំបាក វៀតណាម នៅពេលនោះក៏លំបាក…សុទ្ធតែថា ប្រជាពលរដ្ឋឯងស៊ីមិនគ្រប់ឲ្យតែគេ។ ពេលហ្នឹង ប្រជាជនឡាវ និងប្រជាជនវៀតណាម មិនទាន់មានអីស៊ីគ្រប់ទេ តែគេជួយយើង ហេតុអីយើងមិនជួយមិត្តភ័ក្ដិ​វិញនៅពេលមិត្តជួបការលំបាក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ ហ៊ុន សែន កម្ពុជា បានជួយឡាវច្រើនជាងវៀតណាម ដោយសារតែប្រទេសឡាវលំបាកខ្លាំង។ កម្ពុជា ជួយឡាវសរុបប្រមាណ១៣លានដុល្លារ រួមទាំងវ៉ាក់សាំង៥០ ម៉ឺនដូស និងមានរថយន្តថែមទៀត។ ដូច្នេះ ទោះបីជា នរណាតិះទៀន ក៏តិះទៀនទៅ ហើយកម្ពុជា មិនធ្វើតែត្រឹមប៉ុណ្ណេះទេ គឺជួយរហូតទៅដល់ប្រទេសនៅអាហ្វ្រិកថែមទៀត ដែលមានស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្ដាល ឆាដ សាយប្រឹះ និងសិរីផងដែរ។ នេះគឺជាការបង្ហាញនូវទឹកចិត្តរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងៗទៀត គេក៏លំបាកដែរ ប៉ុន្តែគេជួយកម្ពុជាបាន។ ហេតុដូច្នេះហើយ កម្ពុជាត្រូវតែជួយគេវិញនៅពេលដែលកម្ពុជាមានលទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន  បានលើកឡើងទាំងនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម