ព័ត៌មានជាតិ
រដូវខ្យល់ត្រជាក់ អាវរងាលក់ដាច់ច្រើនសម្រាប់តែមនុស្សចាស់ និងក្មេង
ចាប់តាំងពីអាកាសធាតុចុះត្រជាក់ប្រមាណជា ៣ ថ្ងៃកន្លងមកនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅទិញអាវរងាពាក់ ដែលក្នុងនោះមានភាគច្រើនជាមនុស្សចាស់ និងក្មេងតូចៗ។
អាជីវករលក់អាវរងានៅផ្សារច្បារអំពៅ នួន ធឿន ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ០២ ខែធ្នូ នេះថា ចាប់តាំងពីធ្លាក់ខ្យល់ត្រជាក់មកគឺអាវរងាលក់ដាច់ជាងគេប៉ុន្តែក្នុងនោះភាគច្រើនអាវសម្រាប់មនុស្សចាស់ និងក្មេងតូចៗ។ចំពោះតម្លៃវិញគឺចាប់ពី ៣០០០០រៀល ទៅ៥០០០០រៀល ខណៈដែលអាវរងាភាគច្រើនជាអាវជជុះនាំចូលពីអឺរុប។
អាជីវករខាងលើបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ផ្សារច្បារអំពៅមិនសូវមានបងប្អូនប្រជាពលរដ្ឋមកទិញដូចនៅផ្សារ បឹងកេង ស្ថិតក្នុងខណ្ឌបឹងកេង កងរាជធានីភ្នំពេញ។
ដោយឡែកលោក សុន ពេជ្រ វ័យ៧៧ឆ្នាំ កំពុងតថ្លៃទិញរងានៅផ្សារបឹងកេងកងបានប្រាប់ថា ក្នុងរយះពេល ៣ថ្ងៃនេះពិតជាធ្លាក់ខ្យល់រងាពិតប្រាកដមែន ដូច្នេះហើយទើបលោកមកទិញដល់ផ្សារតែម្តង។
ចំពោះអាជីវករផ្សារបឹងកេងកងបានប្រាប់ថា ពួកគាត់លក់អាវរងា ដាច់ខ្លាំងណាស់ដែលភាគច្រើនបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តយកទៅចែកជូនក្រុមគ្រួសារនិងយកទៅលក់ដូរបន្ត។
ព្រោះនៅតាមបណ្តាខេត្តមានធាតុអាកាសត្រជាក់ខ្លាំង ហើយតម្លៃលក់ចេញគឺចាប់ពី ៤០០០០រៀល ដល់៧០០០០រៀល និងមិនអាចឡើងថ្លៃខ្លាំងផងដែរ ដោយខ្លាចម៉ូយរត់ទៅរកកន្លែងផ្សេង៕
អត្ថបទៈ នរា
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ