ព័ត៌មានជាតិ
ព្រះសពសម្តេចក្រុមព្រះ នឹងយាងដង្ហែមកដល់កម្ពុជានាថ្ងៃអាទិត្យ ខាងមុខ
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងដង្ហែមកដល់ប្រទេសកម្ពុជា នាថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់។ លោក ញឿន រ៉ាដែន បានគូសបញ្ជាក់ទៀតថា ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងដង្ហែតាមយន្តហោះពិសេសពីប្រទេសបារាំង។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត់នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នាវេលាម៉ោង ៩និង៤០នាទីព្រឹក ត្រូវនឹងម៉ោង៣និង៤០នាទីរសៀលម៉ោងនៅភ្នំពេញ ក្នុងព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំង ក្នុងពេលដែលព្រះអង្គកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ។ ព្រះមហាក្សត្រកម្ពុជា រាជវង្សានុវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិសុទ្ធតែបានចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការយាងចូលទិវង្គត់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នេះ។
សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាព្រះប្រធានគណបក្សរាជានិយមហ៊ុនស៊ិនប៉ិច និងជាអ្នកនយោបាយជើងចាស់ដ៏ឆ្នើមមួយរូប។ សម្តេច ក្រុមព្រះ ធ្លាប់ជាប់ឆ្នោត និងធ្វើជានាយករដ្ឋមន្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា ក្រោយឆ្នាំ១៩៩៣ ពោល គឺក្រោយពីកម្ពុជា បានបិទបញ្ចប់សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ៕
អត្ថបទ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ