ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែនមិនយកទោស អ្នកព្រមប្រគល់ដីព្រៃលិចទឹកមកឱ្យរដ្ឋវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ បានថ្លែងបញ្ជាក់មិនយកទោសពៃចំពោះនរណា ដែលព្រមប្រគល់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបមកឱ្យរដ្ឋវិញ ខណៈដែលមានមន្ត្រី និងប្រជាជន ១៣ រូប នៅខេត្តកំពង់ឆ្នាំងបានស្ម័គ្រចិត្តប្រគល់ដីជាង ២ ពាន់ហិកតាមកឱ្យរដ្ឋវិញ។

សម្ដេចតេជោលើកឡើងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុថា “បើរឹងទទឹងវ៉ៃខ្នោះភ្លាម អត់មានឱ្យរញ៉េរញ៉ៃទេ ឥឡូវឭថា ចុះហត្ថលេខប្រគល់ដី ប្រគល់រួចខ្លួន អ្នកណាមិនចេញសារភាពតាមវ៉ៃខ្នោះ”។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា មានមន្ត្រី និងប្រជាពលរដ្ឋចំនួន ១៣ នាក់ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកដែលពួកគេបានកាន់កាប់នៅតំបន់បឹងទន្លេសាបសរុប ជាង ២ ពាន់ហិកតា (២០៥៨.៥) មកឱ្យរដ្ឋគ្រប់គ្រងវិញ។

ដោយឡែក នៅខេត្តកំពង់ធំ អាជ្ញាធរកំពុងចុះសិក្សាស្រាវជ្រាវ ករណីទន្ទ្រានដីព្រៃលិចទឹកនៅជាប់បឹងទន្លេសាប ដោយមិនទាន់កំណត់ពីទិន្ន័យនៃការលួចកាន់កាប់ជាក់លាក់បាននៅឡើយទេ។
ចំណែកឯខេត្តបាត់ដំបង អាជ្ញាធរបានរកឃើញការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបចំនួន ២៩ទីតាំង សរុបផ្ទៃដី ស្មើជាង ១ ម៉ឺនហិកតា (១២.២២១) ក្នុងស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។

រីឯខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យតំបន់ការពារបឹងទន្លេសាប តាមបណ្តាក្រុង-ស្រុក ទាំង០៦ ដោយបានស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ។
គណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ បានចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរបឹងទន្លេសាប)។
ក្នុងនោះផ្ទៃដីព្រៃលិចទឹកដែលបានកាត់ឆ្វៀលកន្លងមក ក្នុងមូលដ្ឋានស្រុកជីក្រែង ដោយផ្អែកតាមនិយាមការ នៃអនុក្រឹត្យ១៩៧ ផ្ទៃដីព្រៃលិចទឹកតំបន់៣ មានទំហំជិត ៤ ពាន់ហិកតា (៣,៩៧៩) គ្របដណ្តប់លើ ឃុំចំនួន៧ នៃស្រុកជីក្រែង ខេត្តសៀមរាប។
ទិន្ន័យបឋម ដែលកម្ពុជាថ្មីទទួលបាន ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តសៀមរាប គិតត្រឹមថ្ងៃនេះ អាជ្ញាធរខេត្តជាប់បឹងទន្លេសាប បានដកហូតដីព្រៃលិចទឹក ដែលជនខិលខួចទន្ទ្រានកាន់កាប់ ប្រមាណជិត ២ ម៉ឺនហិកតាមកគ្រប់គ្រងវិញ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?