ព័ត៌មានជាតិ
កម្ពុជាស្នើឱ្យភាគីបារាំង បន្តជួយបណ្តុះបណ្តាលដល់ទ័ពមួកខៀវកម្ពុជា
នាយឧត្តមសេសនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំឱ្យភាគីបារាំងបន្តជួយបណ្តុះបណ្តាល ជំនាញនានាទាក់ទងនឹងការងារ បំពេញបេសកកម្មអង្គការសហប្រជាជាតិ ដល់កងទ័ពកម្ពុជា សម្រាប់ត្រៀមចេញបំពេញបេសកកម្ម។

ការស្នើសុំរបស់នាយឧត្តមសេសនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Magdalena BIOGET ជាអនុប្រធានបេសកកម្មបារាំងទទួលបន្ទុកកិច្ចសហប្រតិបត្តិការជុំវិញពិភពលោក ចូលជួបពិភាក្សាការងារ នៅទីស្តីការមជ្ឈមណ្ឌលជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា បារាំងជាប្រទេសមួយដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា ហើយចាប់តាំងពីកម្ពុជាបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺប្រទេសបារាំង បានជួយជ្រោមជ្រែង ក្នុងការបណ្តុះបណ្តាលនូវរាល់ជំនាញ ព្រមទាំងផ្តល់ឧបករណ៍ សម្ភារៈ ជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កន្លងទៅកម្ពុជាបានបញ្ជូនកងកម្លាំងយោធាមួកខៀវកម្ពជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិប្រទេសចំនួន ៩ ដែលបច្ចុប្បន្ន កម្លាំងកម្ពុជាបាន និងកំពុងបន្តបេសកកម្មលើប្រទេសចំនួន ៥ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ទាក់ទិននឹងសំណើរនេះ លោកស្រី Magdalena BIOGET នឹងយកទៅពិភាក្សា ជាមួយអ្នកដឹកនាំនៃប្រទេសបារាំង ទទួលបន្ទុកផ្នែកនេះ។ តែយ៉ាងណាលោកស្រីបានបន្តថា បារាំងបានបន្តបណ្តុះបណ្តាលជាបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះ បារាំងបានបណ្តុះបណ្តាលចំនួន ៦៦ វគ្គ ដែលមានសិក្ខាកាមយោធានចំនួន ១ ៦៧៥ នាក់ លើជំនាញ បោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ វគ្គទាហានសេនាធិការ សង្កេតការណ៍យោធា និងភាសា បារាំងជាដើម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង