ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពគ្នាជំរុញទ្វេដង នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំហំពាណិជ្ជកម្ម
ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ ពាក់ព័ន្ទការឯកភាពគ្នាជំរុញទ្វេដង នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។

ការឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។
ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ លោកស្រីបានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានកោតសរសើរអំពីការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យរបស់កម្ពុជា ខណៈកម្ពុជាកំពុងបើកឡើងវិញជាបណ្តើរៗនូវសកម្មភាពសង្គមសេដ្ឋកិច្ច។


សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរតួនាទីដ៏សកម្មរបស់ឥណ្ឌូនេស៊ីនៅ ក្នុងវេទិកាតំបន់ និងអន្តរជាតិនានា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តប្រទេសទាំងពីរក្នុងការបន្តបើកជើងហោះហើរឡើងវិញ ដែលជាផ្នែកមួយនៃការតភ្ជាប់តំបន់ឡើងវិញ បន្ទាប់ពីមានការកាត់ផ្តាច់ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌូនេស៊ី ស្វែងរក កាលានុវត្តភាពនៅកម្ពុជាលើវិស័យដែលមានសក្តានុពល ដូចជាវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ កសិផល។
នៅថ្ងៃដដែលនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានជួបពិភាក្សាទ្វេភាគី ដែលក្នុងឱកាសនោះ រដ្ឋមន្ដ្រីការបរទេសទាំងពីរបានវាយតម្លៃចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលមានការរីកចម្រើនលើវិស័យនានាជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ សុខាភិបាល ទេសចរណ៍ និងការតភ្ជាប់ ដោយផ្អែកលើស្មារតីនៃការទុកចិត្តគ្នា យោគយល់គ្នា និងដើម្បីជាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការកសាងសមត្ថភាពកងទ័ព ក៏ដូចជាវគ្គបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ និងអង្គភាពអង្គរក្សរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាព ជំរុញឲ្យភាគីទាំងពីរបង្កើនទ្វេដងនូវកិច្ចខិតខំប្រឹងប្រែងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ឲ្យមកធ្វើការបណ្តាក់ទុននៅកម្ពុជា ស្របតាមលក្ខខណ្ឌអនុគ្រោះសម្រាប់វិនិយោគិន ដោយយោងតាមច្បាប់ស្តីពីការវិនិយោគថ្មី៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?